កម្ពុជាកំពុងឈានទៅចិញ្ចឹមជ្រូកជាឧស្សាហកម្មទំទើប ក្នុងទិសដៅបម្រើទីផ្សារនាំចេញ

2025/01/20 12:11:56 pm        202

វិស័យចិញ្ចឹមសត្វជ្រូកនៅកម្ពុជា បានកំពុងវិវត្តន៍រីកច្រើន និងកំពុងកែប្រែឈានទៅចិញ្ចឹមជាលក្ខណៈឧស្សាហកម្មទំទើប ប្រកប ដោយអនាម័យ និងស្របតាមស្តង់ដារខ្ពស់ សម្រាប់ផ្គត់ផ្គង់សាច់ក្នុងស្រុកដែលមានគុណភាព និងកំពុងតម្រង់ទិសទៅរកទីផ្សារនាំចេញ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថ្លែងលើកឡើងក្នុងសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន ស្តីពីការចិញ្ចឹម ជ្រូកនៅកម្ពុជា នេះថា ជុំវិញការចិញ្ចឹមសត្វជ្រូកនៅកម្ពុជា, នៅដើមឆ្នាំ២០២៤ អ្នកចិញ្ចឹមជ្រូកជួបឧបសគ្គបន្តិចបន្តួច ប៉ុន្តែបន្ទាប់ពីរាជរដ្ឋា ភិបាលបានបិទផ្អាកបំណែកនៃសាច់បង្កក បានធ្វើឱ្យសកម្មភាពនៃការចិញ្ចឹមសត្វក្នុងស្រុក បានកម្រើកឡើងយ៉ាងផុលផុស និងបានជំរុញ ផ្គត់ផ្គង់ជំនួសការនាំចូលបានទាំងស្រុង ដែលនេះបានបង្ហាញឱ្យឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃការចិញ្ចឹមសត្វក្នុងស្រុក។

លោក លើកឡើងបន្ថែមថា ជាក់ស្តែងមកដល់ពេលនេះ កម្ពុជាបានកំពុងផ្លាស់ប្តូររបត់នៃការចិញ្ចឹមជ្រូក ពីការចិញ្ចឹមជា លក្ខណៈ គ្រួសារ ទៅជាកសិកដ្ឋាន និងការចិញ្ចឹមជាកសិដ្ឋានធម្មតា ទៅតាមបែបឧស្សាហកម្មទំនើប (ការចិញ្ចឹមក្នុងម៉ាស៊ីនត្រជាក់) ប្រកប ដោយគុណភាព និងស្របតាមស្តង់ដារខ្ពស់ បច្ចុប្បន្នការចិញ្ចឹមបែបនេះបានកើតឡើងជាច្រើន, នេះជាការកំពុងរៀបចំខ្លួនរបស់កម្ពុជា ឈាន ដើម្បីឈានទៅប្រកួតប្រជែងជំរុញការនាំចេញ និងការផ្គត់ផ្គង់សាច់ក្នុងស្រុក ដែលមានស្តង់ដារអនាម័យខ្ពស់។

ជុំវិញការចិញ្ចឹមនេះ, លោក ស្រ៊ុន ពៅ ចង់ឱ្យកសិករដែលចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ និងកសិដ្ឋានផ្សេងៗ គួរចងក្រងជា សហគមន៍ ដើម្បីទទួលបាននូវព័ត៌មានដូចជា៖ ចំនួនសហគមន៍អ្នកចិញ្ចឹម តម្លៃទីផ្សារ និងការប្រមូលទិញជាដើម ដើម្បីបង្កើតនូវខ្សែ ច្រវាក់ផ្គត់ផ្គង់មួយប្រកបដោយតម្លាភាព។

សូមបញ្ជាក់ថា ទាក់ទិនការចិញ្ចឹមសត្វនៅកម្ពុជា, បើយោងតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបង្កើតឡើងដើម្បីធានាការគ្រប់គ្រង និងការអភិវឌ្ឍសុខភាពសត្វ និងផលិតកម្មសត្វ, ការពារសុខភាពមនុស្ស សុខភាពសត្វ និងការពារបរិស្ថាន, បង្ការទប់ស្កាត់ និងលុបបំបាត់ការពារជំងឺឆ្លងពីសត្វ, ការពារធនធានសត្វ និងពូជសត្វរបស់ជាតិ, និង ធានានិរន្តរភាពនៃការផ្គត់ផ្គង់ផលិតកម្មសត្វប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អាជីវករក្នុងស្រុកជលគីរី គាំទ្រការសាងសង់ផ្សារ ដើម្បីមានកន្លែងលក់ដូរត្រឹមត្រូវ មានសោភ័ណភាព អនាម័យ
2025/06/25 12:49:05 pm        1
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖«ក្មួយស្រីក្លាហានណាស់! ពិតជាឈាមជ័រអ្នកការពារទឹកដី»!
2025/06/25 12:24:43 pm        1
សម្តេច ហេង សំរិន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតទីម័រខាងកើតទើបចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា
2025/06/25 12:13:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បំណាក់ដីនៅប្រទេសកូឡុំប៊ី បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១០នាក់ស្លាប់

2025/06/25 12:53:08 pm
​អាជីវករក្នុងស្រុកជលគីរី គាំទ្រការសាងសង់ផ្សារ ដើម្បីមានកន្លែងលក់ដូរត្រឹមត្រូវ មានសោភ័ណភាព អនាម័យ
2025/06/25 12:49:05 pm
​មេដឹកនាំសាសនាគ្រឹស្តនៅស៊ីរី បន្ទោសប្រធានាធិបតី ជុំវិញការបំផ្ទុះគ្រាប់បែកនៅព្រះវិហារ
2025/06/25 12:48:54 pm
​នាយករដ្ឋមន្ត្រីថៃ ប្រឈមមុខនឹងការសាកល្បងផ្លូវច្បាប់ បន្ទាប់ពីបញ្ចៀសការដួលរលំរដ្ឋាភិបាលចម្រុះ
2025/06/25 12:46:01 pm
​ក្រុមអ្នកតវ៉ាអំពាវនាវឱ្យមេដឹកនាំណាតូ «ផ្តោតលើតំបន់ហ្កាហ្សា» ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល
2025/06/25 12:42:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/24 12:22:40 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/18 05:08:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/24 09:03:32 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/24 10:25:40 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am