ភ្នំពេញ៖ យោងតាមរបាយការដែល BTV ទទួលបានពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជាក់ឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀន កាលពីខែតុលា ឆ្នាំ ២០២១ សមត្ថកិច្ចបង្ក្រាប សរុប ៥១៤ករណី ឃាត់មនុស្ស ១០៨៣នាក់ ស្រី ៦៨នាក់។ ក្នុងនោះ ជួញដូររក្សាទុកចាត់ចែង ៤២១ករណី ឃាត់ ៨៣២នាក់ (ស្រី ៦០នាក់) កែច្នៃ ០១ករណី ឃាត់ ០២នាក់ ដាំដុះ ០២ករណី ប្រើប្រាស់ ៩០ករណី ឃាត់ ២៤៩នាក់ (ស្រី ០៨នាក់)។ អនុវត្ដន៍ដីកា៖ ៥៧ដីកា ឃាត់ ៤៨នាក់ (ស្រី ០១នាក់) ចាប់យកសារធាតុញៀនគ្រប់ប្រភេទជាង ៣២kg កញ្ឆា ២៥១៧ដើម និងសារធាតុផ្សំគីមីជាង ៦kg។ សម្ភារៈចាប់យករួមមាន រថយន្ដ ០៨គ្រឿង,ទូកធំ ០១គ្រឿង,ម៉ូតូ ១៧២គ្រឿង,ទូរស័ព្ទ ៥៤២គ្រឿង,ជញ្ជីង ៣៣គ្រឿង,អាវុធខ្លី ០១ដើម និងអាវុធវែង ១០ដើម (កែច្នៃ ១០ដើម) ។
ដោយឡែក លទ្ធផលអនុវត្តន៍ច្បាប់ប្រឆាំងគ្រឿងញៀន គិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបសរុប ៥២១៦ករណី ឃាត់មនុស្ស ១១៣៧៤នាក់ ស្រី ៦៨៨នាក់ (ជនបរទេស ៣១០នាក់ ស្រី ៤៥នាក់)។ ក្នុងនោះ ជួញដូររក្សាទុក កែច្នៃចាត់ចែង ៣៧២៤ករណី ឃាត់ ៧១៨៩នាក់ (ស្រី ៤៩៦នាក់) ដាំដុះ ៣៣ករណី ឃាត់ ០៩នាក់ (ស្រី ០៥នាក់) ប្រើប្រាស់ ១៤៥៩ករណី ឃាត់ ៤១៧៦នាក់ (ស្រី ១៨៧នាក់)។ អនុវត្ដន៍ដីកា៖ ៤២២ដីកា ឃាត់ ៣៨៥នាក់ (ស្រី ១៧នាក់) វត្ថុតាងសារធាតុញៀនគ្រប់ប្រភេទជាង ១ton ៣៨៥k និង ៨៩,៤៥g, កញ្ឆា ៥០,០៨៨ដើម, កញ្ឆាស្ងួតជាង ១៤០kg និងសារធាតុផ្សំគីមី ១ton ១៣៩kg រថយន្ដ ១១៥គ្រឿង,ម៉ូតូ ១៥០៤គ្រឿង,ទូរស័ព្ទ ៥២៨៧គ្រឿង,ជញ្ជីង ៣០១គ្រឿង, អាវុធខ្លី ៣៩ដើម និងអាវុធវែង ៣៨ដើម (កែច្នៃ ២៨ដើម)៕ អត្ថបទ៖ តារាវុទ្ធី