សម្តេចធិបតី៖ រាជរដ្ឋាភិបាលនឹងដំឡើងប្រាប់ឧបត្ថម្ភជានិច្ចដល់អតីតយុទ្ធជន និងអតីតកងកម្លាំងគ្រប់ប្រភេទ

2025/01/20 08:16:54 pm        140

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាល​បាន​បន្តគិតគូរជានិច្ច ក្នុងការដំឡើងប្រាប់ឧបត្ថម្ភដល់អតីតយុទ្ធជន ​និងអតីតកងកម្លាំងគ្រប់ប្រភេទ ស្របទៅតាមស្ថានភាពជាក់ស្តែង ​និងទៅតាមលទ្ធភាពថវិកាដែលរដ្ឋមាន ខណៈគោល​នយោបាយនេះនឹងធ្វើឡើងជារៀងរហូត ដោយគ្មានការរាថយនោះទេ គ្រាន់តែឆ្នាំខ្លះមានតិចឆ្នាំខ្លះមានច្រើនតែប៉ុណ្ណោះ។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលសំខាន់ៗ ក្នុងភូមិប៊ុនរ៉ានីសែនជ័យ​ដំណាក់ទ្រយឹង ស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ​ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលមិនដែលទុក​អតីត​យុទ្ធជនណាម្នាក់ចោល ឬទុកឲ្យនៅឯកោដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះឡើយ ពោលគឺ ដោយរាជរដ្ឋាភិបាលបានគិតគូរជាប្រចាំ ​និងរកដំណោះស្រាយជានិច្ចជូនដល់ពួកគាត់ ដោយ​បានខិតខំផ្តល់ដីសម្បទានសេដ្ឋកិច្ចជូនពួកគាត់ សាងសង់ផ្ទះជូនពួកគាត់ រួមទាំងរក​ដំណោះស្រាយ​ជាច្រើនទៀតជូនពួកគាត់ជាបន្តបន្ទាប់។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលនឹងបន្តជួយសាងសង់ផ្ទះ​ ចែកដី ជូនដល់បងប្អូនអតីតយុទ្ធជនបន្ថែមទៀតផងដែរស្របទៅតាមពេលវេលា ហើយការធ្វើនេះនឹង​ធ្វើ​ឡើងម្តង បន្តិចម្តងបន្តិច តែនឹងទៅមុខជានិច្ច។

ជាក់ស្តែងដូចសមិទ្ធផលដែលបានកំពុងកើតមានឡើង​នៅភូមិប៊ុន រ៉ានីសែនជ័យដំណាក់ទ្រយឹង​យ៉ាង​ដូច្នេះដែរ គឺរាជរដ្ឋាភិបាលបានធ្វើឡើងជាបន្តបន្ទាប់ ហើយតំបន់នេះក៏ នឹងអាចមាន​មន្ទីរពេទ្យបង្អែក​នាពេលឆាប់ខាងមុខនេះផងដែរ ​ដើម្បីកាត់បន្ថយការចំណាយទាំងពេលវេ លា និងថវិការបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់នេះ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm