ប្រទេសជប៉ុន និងអូស្ត្រាលី បានព្រមព្រៀងគ្នាដើម្បីធ្វើឲ្យប្រសើរកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយសហរដ្ឋអាមេរិក និងប្រទេសដែលមានគំនិតដូចគ្នាផ្សេងទៀត ដើម្បីសម្រេចបានតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Iwaya Takeshi និងសមភាគីអូស្ត្រាលី លោកលោកស្រី Penny Wong បានជួបពិភាក្សាគ្នានៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ មួយថ្ងៃមុនការចូលកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ។

នៅដើមដំបូងនៃកិច្ចពិភាក្សា លោក Iwaya បាននិយាយថា បរិយាកាសយុទ្ធសាស្ត្រនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កាន់តែធ្ងន់ធ្ងរ និងស្មុគស្មាញ។ លោក បាននិយាយថា វាមានសារៈសំខាន់ជាងពេលណាៗទាំងអស់សម្រាប់ប្រទេសជប៉ុន និងអូស្ត្រាលី ក្នុងការដើរតួនាទីឈានមុខ ដើម្បីសម្រេចបានតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរីនិងបើកចំហ ដោយធ្វើការរួមគ្នាជាមួយសហរដ្ឋអាមេរិក និងប្រទេសដែលមានគំនិតដូចគ្នាផ្សេងទៀត។
រដ្ឋមន្ត្រីទាំងពីរ បានស្របមតិគ្នាថា កិច្ចសហប្រតិបត្តិការពហុវិស័យនឹងរួមបញ្ចូលទាំងកិច្ចខិតខំប្រឹងប្រែងតាមរយៈក្រុមប្រទេសក្វាដ(Quad) ជាក្របខ័ណ្ឌមួយរួមមានប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា។
រដ្ឋមន្ត្រីទាំងពីរ ក៏បានបញ្ជាក់ផងដែរថា ប្រទេសរបស់ពួកគេនឹងអនុវត្តការប្តេជ្ញាចិត្តទាក់ទងនឹងសន្តិសុខ រួមទាំងក្នុងវិស័យលំហរអ៊ីនធឺណិត និងសេដ្ឋកិច្ច ហើយក៏បានស្របមតិគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជន។