ចក្រភពអង់គ្លេសដែលប្រឈមនឹងការគំរាមកំហែងដំឡើងពន្ធរបស់លោក Trump ត្រៀមទប់ទល់ «គ្រប់សេណារីយ៉ូ»

2025/01/20 10:37:57 pm        51


នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer កំពុងរៀបចំត្រៀមខ្លួន សម្រាប់រឿងរ៉ាវកើតឡើងជាយថាហេតុទាំងអស់ នៅពេលដែលមានការផ្លាស់ប្ដូរតំណែងប្រធានាធិបតីអាមេរិក នៅថ្ងៃចន្ទ (ទី២០ ខែមករា) ដោយរដ្ឋបាលបន្ទាប់របស់លោក Donald Trump កំពុងគំរាមកំហែងដំឡើងពន្ធលើពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗ នៅលើពិភពលោក។

គួរបញ្ជាក់ថា លោក Trump បានប្តេជ្ញាម្តងហើយម្តងទៀតថា នឹងដំឡើងពន្ធរហូតដល់ ២០ភាគរយលើការនាំចូលទៅកាន់សហរដ្ឋអាមេរិក ដោយអត្រាពន្ធខ្ពស់ជាងគេលើទំនិញរបស់ចិន ជាលទ្ធភាពនៃចំណាត់ការ ដែលរដ្ឋមន្ត្រីពាណិជ្ជកម្ម និងពាណិជ្ជកម្មចក្រភពអង់គ្លេស លោក Jonathan Reynolds កាលពីសប្តាហ៍មុន បាននិយាយថា ធ្វើឲ្យលោកមានក្ដីបារម្ភ ដោយសារតែ «ផលប៉ះពាល់ និងហានិភ័យ សម្រាប់ចក្រភពអង់គ្លេស គឺពិតជាធ្ងន់ធ្ងរខ្លាំង បើប្រៀបធៀបនឹងប្រទេសខ្លះ»។

ប៉ុន្តែកាលពីថ្ងៃអាទិត្យ (ទី១៩ ខែមករា) សហសេវិកគណៈរដ្ឋមន្ត្រីម្នាក់ បានបង្ហាញពីភាពមិនសូវខ្វល់ខ្វាយខ្លាំង។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BBC មន្ត្រីជាន់ខ្ពស់ក្រសួងរតនាគារ លោក Darren Jones ដែលជាអនុប្រធានរបស់រដ្ឋមន្ត្រីរនតនាគារ លោកស្រី Rachel Reeves បានប្រាប់ថា៖ រដ្ឋាភិបាលបានរៀបចំត្រៀមទប់ទល់ សម្រាប់គ្រប់សេណារីយ៉ូទាំងអស់។ យើងត្រូវចាំមើលពីអ្វីដែលរដ្ឋបាលលោក Trump នឹងធ្វើ»។

ការវិលទៅកាន់អំណាចវិញរបស់លោក Trump គឺជាពេលវេលាដ៏មានហានិភ័យមួយ សម្រាប់រដ្ឋបាលនៃគណបក្សការងាររបស់លោក Starmer ដោយសារតែគណបក្សរបស់លោក មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងគណបក្សប្រជាធិបតេយ្យដែលកំពុងជិតផុតអាណត្តិ ហើយសមាជិកជាច្រើននៃគណៈរដ្ឋមន្ត្រីរបស់លោក បានរិះគន់ប្រធានាធិបតីជាប់ឆ្នោត នាពេលកន្លងមក។

ជាងនេះទៅទៀត ដោយភាពនៅទ្រឹងនៃសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ជម្លោះពាណិជ្ជកម្មណាមួយដែលបង្កឡើងដោយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ទំនងជានឹងធ្វើឲ្យមានហានិភ័យដល់អ្វីដែលនាយករដ្ឋមន្ត្រី បានពិពណ៌នាថា ជាបេសកកម្មស្នូលរបស់លោក នៅក្នុងរដ្ឋាភិបាល ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm