លោកស្រី Freeland ដែលជាអតីតសម្ព័ន្ធមិត្តលោក Trudeau ចូលប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រីកាណាដា

2025/01/20 10:39:38 pm        46


អតីតឧបនាយករដ្ឋមន្ត្រីកាណាដា លោកស្រី Chrystia Freeland បានចាប់ផ្តើមយុទ្ធនាការរបស់លោកស្រី កាលពីថ្ងៃអាទិត្យ (ទី១៩ ខែមករា) ដើម្បីជំនួសតំណែងលោក Justin Trudeau ជាមេដឹកនាំ និងជានាយករដ្ឋមន្ត្រីនៃគណបក្សសេរីនិយម ដោយចាត់ទុកខ្លួនលោកស្រីថា ជាជម្រើសដ៏ល្អបំផុត ដើម្បីតទល់នឹងប្រធានាធិបតីបន្ទាប់របស់អាមេរិក គឺលោក Donald Trump។

គួរដឹងថា លោកស្រី Freeland គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរូបរបស់លោក Trudeau នៅក្នុងរដ្ឋាភិបាល គិតចាប់តាំងពីក្រុមសេរីនិយម បានឡើងកាន់តំណែង នៅក្នុងឆ្នាំ២០១៥ ហើយក៏បានបម្រើការរយៈពេល ៤ឆ្នាំ ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ រហូតដល់មានការលាលែងពីតំណែដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីខែធ្នូឆ្នាំមុន។

នៅក្នុងលិខិតលាលែងពីតំណែងដែលមានសាររិះគន់ខ្លាំងៗ លោកស្រីបានចោទប្រកាន់លោក Trudeau ថា បានយកផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនរបស់លោក ជាជាងការមានតម្រូវការបន្ទាន់ ដើម្បីរៀបចំប្រទេសកាណាដាត្រៀមទប់ទល់នឹងការគំរាមកំហែងនាពេលខាងមុខរបស់រដ្ឋបាលលោក Trump ក្នុងនោះរួមទាំងសង្គ្រាមពាណិជ្ជកម្មដែលអាចកើតមានផងដែរ។

ការចាកចេញរបស់លោកស្រី Freeland ត្រូវបានគេមើលឃើញថា ជាផលប៉ះពាល់ដ៏អាក្រក់ដែលជំរុញឲ្យលោក Trudeau ប្រកាសពីផែនការរបស់លោក ក្នុងការចាកចេញពីតំណែង។ លោក Trudeau បាននិយាយថា លោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីចាំផ្ទះ រហូតដល់គណបក្សសេរីនិយមជ្រើសរើសបានមេដឹកនាំថ្មី ដែលត្រូវបានរំពឹងទុកថា នឹងកើតមាននៅថ្ងៃទី៩ ខែមីនា។

ក្នុងការចូលរួមប្រជែងតំណែងនេះ លោកស្រី Freeland ភ្លាមៗបានក្លាយជាបេក្ខជនឈានមុខ ដែលអាចនឹងជំនួសតំណែងលោក Trudeau រួមជាមួយនឹងលោក Mark Carney ដែលធ្លាប់គ្រប់គ្រងធនាគារកាណាដា និងធនាគារអង់គ្លេស៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm