ធនាគារកណ្តាលរបស់កូរ៉េខាងត្បូង កាត់បន្ថយការព្យាករណ៍ ដោយសារវិបត្តិនយោបាយ

2025/01/20 10:48:34 pm        130


ធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (២០ មករា) នេះ បានឲ្យដឹងថា ខ្លួនបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ របស់ខ្លួន ដោយសារតែវិបត្តិនយោបាយដែលបង្កឡើងដោយការប្រកាសច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតី លោក Yoon Suk Yeol កាលពីខែមុន។

គួររំលឹកថា លោក Yoon បានផ្អាកការគ្រប់គ្រងស៊ីវិលរយៈពេលខ្លី កាលពីថ្ងៃទី៣ ខែធ្នូ ដោយបញ្ជូនទាហានទៅកាន់រដ្ឋសភា ប៉ុន្តែសមាជិកសភា បានបោះឆ្នោតច្រានចោលវិធានការនេះ ហើយក្រោយមកបានចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតី ដែលឥឡូវនេះកំពុងត្រូវបានឃុំខ្លួន សម្រាប់ការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ ជុំវិញការចោទប្រកាន់ពីបទបះបោរ។

ធនាគារកណ្តាលកូរ៉េ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការប្រកាសច្បាប់អាជ្ញាសឹកដែលមិននឹកស្មានដល់នៅដើមខែធ្នូឆ្នាំមុន រួមជាមួយនឹងភាពចលាចលនយោបាយដែលកំពុងបន្តមាន និងគ្រោះមហន្តរាយនៃយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង»។

ធនាគារបានបន្ថែមថា ភាពចលាចលនយោបាយ និងគ្រោះមហន្តរាយយន្តហោះ «បាននាំឲ្យមានការធ្លាក់ចុះនៃការប្រើប្រាស់ក្នុងស្រុក និងការវិនិយោគផ្នែកសំណង់ ដែលទំនងជាធ្វើឲ្យអត្រាកំណើនសេដ្ឋកិច្ច នៅត្រីមាសទី៤ ធ្លាក់ចុះក្រោមការព្យាករណ៍ខែវិច្ឆិកា»។

ធនាគារបានព្យាករថា នឹងមានកំណើន ១,៩ភាគរយ សម្រាប់ឆ្នាំ២០២៥ ប៉ុន្តែ «ការព្យាករណ៍ត្រូវបានកែសម្រួលមកត្រឹម ១,៦ ទៅ ១,៧ភាគរយវិញ»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm