រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បានប្រាប់ទូរទស្សន៍ BFM នៅថ្ងៃចន្ទនេះថា ប្រទេសបារាំង នឹងបន្តការប្រយុទ្ធ ដើម្បីទទួលបានការដោះលែងជនជាតិបារាំង-អ៊ីស្រាអែលពីរនាក់ ដែលក្រុមហាម៉ាសបានចាប់។
លោក Barrot បានប្រាប់ទូរទស្សន៍ BFM TV ថា៖«យើងនឹងបន្តប្រយុទ្ធ រហូតដល់ម៉ោងចុងក្រោយសម្រាប់ការដោះលែងពួកគេ» ដោយបន្ថែមថា ប្រទេសបារាំង៖«មិនមានព័ត៌មានអំពីស្ថានភាពសុខភាពរបស់ពួកគេ និងលក្ខខណ្ឌនៃការឃុំខ្លួនរបស់ពួកគេទេ»។
ក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលបីនាក់ ហើយអ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន១០នាក់ កាលពីថ្ងៃអាទិត្យ នៅថ្ងៃដំបូងនៃបទឈប់បាញ់ផ្អាកសង្រ្គាមរយៈពេល ១៥ ខែ ដែលបានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សាស្ទ្រីប និងបានឆាបឆេះតំបន់មជ្ឈិមបូព៌ា។
ជនជាតិបារាំង-អ៊ីស្រាអែល លោក Ofer Kalderon និង Ohad Yahalomi ត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងបញ្ជីចំណាប់ថ្នូរចំនួន ៣៣នាក់ ដែលត្រូវបានដោះលែង នៅក្នុងដំណាក់កាលដំបូងនៃសេចក្តីព្រាងកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស។