សេវាសារព័ត៌មានរបស់ប្រធានតំបន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យានដ្រូនទាំងអស់ដែលជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារលើរោងចក្រឧស្សាហកម្មនៅទីក្រុង Kazan ជារដ្ឋធានីនៃតំបន់ Tatarstan របស់រុស្ស៊ី ត្រូវបានកម្ទេច។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា៖«សត្រូវបានព្យាយាមធ្វើការវាយប្រហារដោយយានដ្រូន លើរោងចក្រឧស្សាហកម្ម ក្នុងតំបន់នេះ នៅព្រឹកនេះ។ វិធានការនានា ត្រូវបានចាត់វិធានការ ដើម្បីការពាររោងចក្រឧស្សាកម្មទាំងនេះ។ ជាលទ្ធផល យានដ្រូនទាំងអស់ ត្រូវបានបំផ្លាញទាំងស្រុង។ ពុំមានអ្នកស្លាប់ ឬការខូចខាត នោះទេ។ សេវាសង្គ្រោះបន្ទាន់ បន្តដោះស្រាយលទ្ធផលនៃការវាយប្រហារនេះ»។
រោងចក្រឧស្សាហកម្ម បន្តដំណើរការជាធម្មតា។ លោកអភិបាលតំបន់បានបន្ថែមថា មេដឹកនាំនៃសាធារណរដ្ឋTatarstan លោក Rustam Minnikhanov បានទៅដល់កន្លែងកើតហេតុ បន្ទាប់ពីទទួលបានរបាយការណ៍ដំបូងអំពីការវាយប្រហារដោយយានដ្រូន។