រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចកងទ័ពដែលបានបង្កើតឡើងសម្រាប់ទទួលចំណាប់ថ្នូរត្រូវដោះលែង ។ លោកថា ពួកយើងនឹងបញ្ឈប់សង្រ្គាមនោះទេ ដរាបណាអ្នករាល់គ្នាវិលត្រឡប់មកផ្ទះវិញ ។
មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចនៅតាមទីតាំងជាច្រើននៅអ៊ីស្រាអែល ត្រូវបានគេបង្កើតឡើងមុនការមកដល់របស់ចំណាប់ថ្នូរដែលត្រូវបានដោះលែងដោយក្រុមហាម៉ាស់ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ។
លោក Katz និយាយថា លោកត្រូវប្រាកដថា កងកម្លាំងការពារជាតិអ៊ីស្រាអែល ត្រូវតែការពារសហគមន៍ និងទាហានប្រឆាំងនឹងការវាយប្រហារណាមួយ សូម្បីអំឡុងពេលនៃបទឈប់បាញ់ ។
លោកបានសន្យាផងដែរថា យោធាអ៊ីស្រាអែលនឹងបន្តឈរជើងនៅតាមតំបន់ទ្រនាប់ តាមព្រំដែនហ្កាហ្សា ហើយនិងឆ្លើយតបដោយម៉ឺងម៉ាត់រាល់ការបំពាន និងការគំរាមកំហែងណាមួយ ៕