ចិន៖ យោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ព្រមព្រៀងឲ្យមានបទឈប់បាញ់

2025/01/21 12:38:39 am        74

ក្រសួងការបរទេសចិន បានឲ្យដឹងថា យោធាមីយ៉ាន់ម៉ា និងកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការមួយ ដើម្បីឲ្យមានបទឈប់បាញ់ដែលបានចាប់ផ្តើម កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដោយបញ្ឈប់ការប្រយុទ្ធគ្នា នៅជិតព្រំដែននៃប្រទេសទាំង២។

អំឡុងសន្និសីទសារព័ត៌មាន នាថ្ងៃចន្ទ (ទី២០ ខែមករា) នេះ អ្នកនាំពាក្យក្រសួង លោកស្រី Mao Ning បាននិយាយថា ភាគីទាំង២ បានជួបចរចាគ្នា នៅទីក្រុង Kunming ភាគនិរតីរបស់ប្រទេសចិន ជាកន្លែងដែលពួកគេបានថ្លែងអំណរគុណដល់ទីក្រុងប៉េកាំង សម្រាប់កិច្ចប្រឹងប្រែងជួយលើកកម្ពស់សន្តិភាព។

លោកស្រីបាននិយាយថា៖ «ការធ្វើឲ្យស្ថានការណ៍ នៅភាគខាងជើងរបស់សហភាពមីយ៉ាន់ម៉ា មានភាពស្ងប់ស្ងាត់ គឺជាផលប្រយោជន៍រួមរបស់ភាគីទាំងអស់ ទាំងក្នុងប្រទេសមីយ៉ាន់ម៉ា និងបណ្ដាប្រទេស នៅក្នុងតំបន់ ហើយរួមចំណែកដល់សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់ព្រំដែន រវាងប្រទេសចិន និងមីយ៉ាន់ម៉ា»។

លោកស្រី Mao បានបញ្ជាក់បន្ថែមថា ប្រទេសចិននឹងបន្តជំរុញយ៉ាងសកម្មដល់សន្តិភាព និងការសន្ទនាគ្នា ព្រមទាំងផ្តល់ការគាំទ្រ និងជំនួយដល់ដំណើរការសន្តិភាព នៅភាគខាងជើងសហភាពមីយ៉ាន់ម៉ា។

MNDAA គឺជាក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយ ក្នុងចំណោមក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើន ដែលកំពុងប្រយុទ្ធ ដើម្បីវាយរុញច្រានកងកម្លាំងរបស់របបយោធាឲ្យថយចេញពីអ្វីដែលពួកគេចាត់ទុកថា ជាដែនដីរបស់ខ្លួន។

ក្រុមនេះ គឺជាផ្នែកមួយនៃអ្វីដែលហៅថា សម្ព័ន្ធបងប្អូនទាំង៣ ដែលមានកងទ័ពរំដោះជាតិតាអុង (TNLA) និងកងទ័ពអារ៉ាកាន (AA) ដែលបានបើកការវាយលុកប្រឆាំងនឹងរបបយោធា កាលពីចុងខែតុលា ឆ្នាំ២០២៣ ដោយដណ្តើមកាន់កាប់ដែនដីជាច្រើន នៅជិតព្រំដែនជាមួយប្រទេសចិន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm