នៅថ្ងៃចន្ទនេះ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានចូលរួមពិធីបុណ្យសពចៅក្រមជាន់ខ្ពស់ ២រូបនៅតុលាការកំពូលអ៊ីរ៉ង់ដែលត្រូវបានបាញ់សម្លាប់នៅរដ្ឋធានីតេអេរ៉ង់កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ។
តុលាការបានផ្តល់អត្តសញ្ញាណចៅក្រមដែលត្រូវបានសម្លាប់ថាជាបុព្វជិត Mohammad Moghiseh និងបុព្វជិត Ali Razini ។
ស្របពេលដែលមូលហេតុនៃការសម្លាប់នេះ ពុំត្រូវបានគេដឹងច្បាស់ អ្នកនាំពាក្យតុលាការលោក Asghar Jahangir និយាយប្រាប់ទូរទស្សន៍រដ្ឋថា ចៅក្រម ២នាក់នេះ បានជាប់ពាក់ព័ន្ធនឹងករណីសន្តិសុខជាតិអស់រយៈពេលជាយូរមកហើយ រួមទាំងអំពើភេរវកម្ម និងចារកម្ម ។
លោកបន្តថា ជនវាយប្រហារបានសម្លាប់ខ្លួនឯង ក្រោយបើកការបាញ់ប្រហារលើចៅក្រមនៅក្នុងតុលាការកំពូល ហើយអង្គរក្សម្នាក់របស់ចៅក្រមមួយរូប បានរងរបួស ៕
IRAN-JUDGES/ASSASSINATION-FUNERAL
Iran’s Khamenei prays at funeral of judges shot dead in Tehran court
មេដឹកនាំកំពូលអ៊ីរ៉ង់ បួងសួងក្នុងពិធីបុណ្យសពដល់ចៅក្រមដែលត្រូវបានបាញ់សម្លាប់នៅតុលាការក្រុងតេអេរ៉ង់