អាជ្ញាធរដឹកនាំដោយជនជាតិឃើដ នៅភាគឦសានប្រទេសស៊ីរីកាលពីថ្ងៃសុក្រ បានអំពាវនាវឲ្យក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកឲ្យបញ្ជាក់ឲ្យច្បាស់ពីកន្លែងដែលខ្លួនឈរទាក់ទងនឹងការវាយប្រហារដោយយានដ្រូនរបស់ប្រទេសទួរគី ដែលបានសម្លាប់ និងបង្ករបួសដល់យុទ្ធជនឃើដស៊ីរីរាប់សិបនាក់ ក្នុង រយៈពេលប៉ុន្មានខែ កន្លងមកនេះ។
ការអំពាវនាវរបស់អាជ្ញាធរមូលដ្ឋាន ដែលត្រូវបានគេស្គាល់ថា ជារដ្ឋបាលស្វយ័តនៃភាគខាងជើង និងខាងកើតស៊ីរី បានកើតឡើង មួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់ទួរគី បានបណ្តាលឲ្យសមាជិក ៤នាក់នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយជនជាតិឃើដ និង គាំទ្រដោយសហរដ្ឋអាមេរិក និងរបួសពីរនាក់។
ទីក្រុងអង់ការ៉ា និយាយថា កងជីវពលឃើដស៊ីរីដ៏សំខាន់ គឺចងសម្ព័ន្ធភាពជាមួយគណបក្សពលករឃើដ ដែលត្រូវចាត់ទុកថា ខុសច្បាប់នៅក្នុងប្រទេសទួរគី ដែលបានដឹកនាំការបះបោរប្រឆាំងនឹងប្រទេសនេះ ចាប់តាំងពីឆ្នាំ ១៩៨៤ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់។
ទីក្រុងអង់ការ៉ា បានប្រកាសថា គណបក្សពលករឃើដ( PKK) គឺជាក្រុមភេរវករ។
កងកម្លាំងឃើដស៊ីរី គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមរដ្ឋឥស្លាម Daesh ដែលបានបរាជ័យ នៅក្នុងប្រទេសស៊ីរី ក្នុងខែមីនា ឆ្នាំ ២០១៩។
