នគរបាលស្ម័គ្រចិត្តឥណ្ឌាត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត ពីបទរំលោភ និងសម្លាប់គ្រូពេទ្យហាត់ការ នៅទីក្រុង Kolkata

2025/01/21 02:52:14 am        113


តុលាការឥណ្ឌា នៅថ្ងៃចន្ទ (ទី២០ ខែមករា) នេះ បានសម្រេចឲ្យជាប់ពន្ធនាគារអស់មួយជីវិត ចំពោះនគរបាលស្ម័គ្រចិត្តម្នាក់ដែលត្រូវបានផ្ដន្ទាទោសពីបទរំលោភ និងសម្លាប់គ្រូពេទ្យហាត់ការម្នាក់ ក្នុងមន្ទីរពេទ្យដែលនាងធ្វើការ នៅភាគខាងកើតនៃទីក្រុង Kolkata ដោយបដិសេធការទាមទារឲ្យមានការកាត់ទោសប្រហារជីវិត ដោយលើកឡើងថា នេះមិនមែនជាបទឧក្រិដ្ឋដែលមានលក្ខណៈកម្រ ដើម្បីឈានដល់ការកាត់ទោសបែបនេះឡើយ។

គួររំលឹកថា សពស្ត្រីរងគ្រោះនេះត្រូវបានរកឃើញនៅក្នុងបន្ទប់រៀនមួយ ក្នុងមហាវិទ្យាល័យវេជ្ជសាស្ត្រ និងមន្ទីរពេទ្យឈ្មោះ R G Kar ដែលគ្រប់គ្រងដោយរដ្ឋ កាលពីថ្ងៃទី៩ ខែសីហាឆ្នាំមុន។ ហេតុការណ៍នោះ បាននាំឲ្យគ្រូពេទ្យផ្សេងទៀតឈប់ធ្វើការជាច្រើនសប្តាហ៍ ដើម្បីទាមទារយុត្តិធម៌ឲ្យរូបនាង និងទាមទារឲ្យមានសន្តិសុខប្រសើរជាងមុន នៅក្នុងមន្ទីរពេទ្យរដ្ឋ ខណៈដែលឧក្រិដ្ឋកម្មនេះ បានបង្កឲ្យមានការខឹងសម្បាទូទាំងប្រទេស ដោយសារកង្វះខាតការផ្ដល់សុវត្ថិភាពដល់ស្ត្រី។

លោក Sanjay Roy ដែលជានគរបាលស្ម័គ្រចិត្ត ត្រូវបានកាត់ឲ្យជាប់ទោសដោយចៅក្រម លោក Anirban Das កាលពីថ្ងៃទី១៨ ខែមករា ដោយលោកចៅក្រមបាននិយាយថា ភស្តុតាងដោយប្រយោល បានជួយគាំទ្រដល់ការចោទប្រកាន់ ចំពោះលោក Roy។ លោក Roy បាននិយាយថា លោកគ្មានកំហុសឡើយ ហើយថា រូបលោកត្រូវបានគេរៀបចំឲ្យទទួលទោស និងបានស្វែងរកការលើកលែងទោស។

នគរបាលសហព័ន្ធដែលបានស៊ើបអង្កេតករណីនេះ បានប្រាប់ឲ្យដឹងថា ឧក្រិដ្ឋកម្មនេះ គឺជាប្រភេទបទល្មើស «ដ៏កម្របំផុត» ហើយហេតុដូច្នេះ លោក Roy សមនឹងទទួលទោសប្រហារជីវិត។

តែចៅក្រមបានលើកឡើងថា លោកបានសន្និដ្ឋានថា នេះមិនមែនជាឧក្រិដ្ឋកម្មដ៏កម្របំផុតនោះទេ បន្ទាប់ពីបានពិចារណាលើភស្តុតាង និងព្រឹត្តិការណ៍ដែលជាប់ពាក់ព័ន្ធទាំងអស់។ លោកបាននិយាយថា លោក Roy អាចនឹងប្តឹងឧទ្ធរណ៍ទៅតុលាការជាន់ខ្ពស់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        109
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        102
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm