ព្រឹទ្ធសមាជិករុស្សី៖ សហរដ្ឋអាមេរិកយល់ព្រមទទួលឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីប្រចាំទីក្រុងវ៉ាស៊ីនតោន

2025/01/21 02:53:00 am        79


សមាជិកសភាជាន់ខ្ពស់រុស្ស៊ីមួយរូប នាថ្ងៃចន្ទ (ទី២០ ខែមករា) នេះ បានប្រាប់ទូរទស្សន៍រដ្ឋថា សហរដ្ឋអាមេរិក បានផ្ដល់ដំណឹងដល់ប្រទេសរុស្ស៊ីថា ខ្លួនបានផ្តល់ការយល់ព្រម ចំពោះការតែងតាំងឯកអគ្គរដ្ឋទូតរុស្សីថ្មី ប្រចាំទីក្រុងវ៉ាស៊ីនតោន។

ប្រមុខគណៈកម្មាធិការកិច្ចការអន្តរជាតិ ក្នុងក្រុមប្រឹក្សាសហព័ន្ធ ដែលជាសភាជាន់ខ្ពស់របស់រុស្ស៊ី គឺលោក Grigory Karasin បាននិយាយថា ឯកអគ្គរដ្ឋទូតថ្មី អាចនឹងត្រូវបានតែងតាំងជាផ្លូវការ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

តែអ្នកនាំពាក្យក្រសួងការបរទេស អ្នកស្រី Maria Zakharova បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS ថា៖ «កិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានទទួលនៅឡើយទេ»។

យ៉ាងណាក្ដី ទាំងលោក Karasin និងលោកស្រី Zakharova មិនបានប្រាប់ឈ្មោះឯកអគ្គរដ្ឋទូតថ្មីនោះទេ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីចុងក្រោយប្រចាំនៅសហរដ្ឋអាមេរិក គឺលោក Anatoly Antonov បានចាកចេញពីមុខតំណែង កាលពីខែតុលាឆ្នាំមុន។

សារព័ត៌មាន Kommersant បានរាយការណ៍កាលពីខែវិច្ឆិកាឆ្នាំមុនថា ប្រទេសរុស្ស៊ីនឹងតែងតាំងលោក Alexander Darchiev ដែលជាប្រធាននាយកដ្ឋានអាមេរិកខាងជើងរបស់ក្រសួងការបរទេសជាឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm