ការតវ៉ាប្រឆាំងលោកTrump បានផ្ទុះឡើងនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោកនៅថ្ងៃលោកស្បថចូលកាន់តំណែង

2025/01/21 08:50:29 am        396

ប្រជាជនក្នុងប្រទេសមួយចំនួនលើពិភពលោកបានចេញតវ៉ាតាមដងផ្លូវនានាបន្ទាប់ពីលោក Donald Trump បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

នៅក្នុងសហរដ្ឋអាមេរិកខ្លួនឯង ក្រុមបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី    ខណៈលោកប្រធានាធិបតី Trump កំពុងតែស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទ ហើយមនុស្សជាច្រើនបានប្រាប់ទូរទស្សន៍ Fox News Digitalរបស់សហរដ្ឋអាមេរិក ថាពួកគេបានព្យាយាមអត់ធ្មត់នឹងសីតុណ្ហភាពត្រជាក់ដើម្បីនិយាយប្រឆាំងនឹង "អាណានិគមនិយម" និង "ហ្វាស៊ីសនិយម" ដែលពួកគេជឿថានឹងកើតឡើងនៅក្រោមអាណត្តិរបស់លោក Trump ។

ចំណែកនៅប្រទេសម៉ិកស៊ិកឯណោះវិញ ក្រុមបាតុករបានដុតរូបតំណាងរបស់ប្រធានាធិបតីទើបចូលកាន់តំណែងថ្មីលោក Donald Trump នៅខាងក្រៅស្ថានទូតអាមេរិកក្នុងទីក្រុងម៉ិកស៊ិក ដើម្បីតវ៉ាចំពោះអាណត្តិថ្មីរបស់លោក និងគោលនយោបាយប្រឆាំងជនអន្តោប្រវេសន៍កាលពីថ្ងៃចន្ទ ២០ មករា។ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូត និងបានវាយដំរូបតំណាង ដែលសំដៅលើលោក Donald Trump ដោយប្រើដំបងឈើ រួចដុតចោល។

នៅឯប្រទេសប៉ាណាម៉ាវិញ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បាននិយាយម្តងទៀតក្នុងអំឡុងពេលសុន្ទរកថាបើកឡើងកាន់អំណាចរបស់លោកថា រូបនឹងស្វែងរកការគ្រប់គ្រងព្រែកជីកប៉ាណាម៉ាឡើងវិញ ក្រុមកម្មករសហជីពបានហែក្បួនកាលពីថ្ងៃចន្ទ២០ មករា ទៅកាន់គេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅទីក្រុងប៉ាណាម៉ាដើម្បីតវ៉ានឹងការគំរាមកំហែងរបស់ប្រធានាធិបតីរូបនេះ។

នៅក្នុងទឹកដីសហភាពអឺរ៉ុប ក្រុមបាតុករធ្វើបាតុកម្មប្រឆាំងនឹងលោក Trump នៅខាងក្រៅស្ថានទូតអាមេរិកក្នុងទីក្រុងព្រុចសែល។ យ៉ាងហោចណាស់មនុស្ស១៥០ នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទ ២០ មករា នៅខាងក្រៅស្ថានទូតអាមេរិកនៅទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិក ដើម្បីតវ៉ាប្រឆាំងនឹងការឡើងកាន់តំណែងរបស់លោក Donald Trump ជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក។

អ្នកចូលរួមការតវ៉ាម្នាក់បាននិយាយថារូបគេមានក្ដីបារម្ភខ្លាំងចំពោះបញ្ហាជាច្រើន ដូចជាអាកាសធាតុជាដើមមិនត្រឹមតែបញ្ហាសិទ្ធិមនុស្សប៉ុណ្ណោះទេ ។រូបគេបារម្ភថាកត្តាបច្ចេកវិទ្យានឹងក្លាយជាបញ្ហាធំទាំងនៅក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកខ្លួនឯង៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am