លោក Trump ចុះហត្ថលេខាផ្ដល់ពេលវេលាបន្ថែមទៀតរយៈពេល៧៥ថ្ងៃដល់ TikTok ពីបម្រាមវត្តមាននៅអាមេរិក

2025/01/21 05:09:32 pm        317

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើក្រឹត្យមួយដោយស្វែងរកការពន្យារពេល៧៥ ថ្ងៃចំពោះការអនុវត្តន៍ការហាមប្រាមកម្មវិធីបង្ហោះវីដេអូកម្សាន្តខ្លីៗដ៏ពេញនិយម TikTok ដែលបានដល់កាលកំណត់បិទដំណើរការAppនេះនៅថ្ងៃទី១៩ ខែមករា២០២៥នេះ ។

ក្រឹត្យនេះ បានណែនាំដល់ក្រសួងយុត្តិធម៌កុំឱ្យរដ្ឋបាលរបស់លោករឹតត្បិតសកម្មភាពសមស្របទាក់ទងនឹងបណ្ដាញសង្គមTikTok នេះ។

ក្រឹត្យនេះក៏ណែនាំដល់ក្រសួងយុត្តិធម៌ផងដែរឱ្យចេញលិខិតជូនដំណឹងទៅកាន់ក្រុមហ៊ុនដូចជា Apple, Google របស់ Alphabet និង Oracle ដែលធ្វើការជាមួយ TikTok ដោយបញ្ជាក់ថាមិនមានការរំលោភលើលក្ខន្តិកៈ និងថាមិនមានការទទួលខុសត្រូវចំពោះការប្រព្រឹត្តណាមួយដែលបានកើតឡើងក្នុងអំឡុងពេលដែលបានកំណត់ខាងលើនោះឡើយ។

លោក Trump បាននិយាយថា ក្រឹត្យនេះគ្រាន់តែផ្តល់ឱ្យលោកនូវសិទ្ធិក្នុងការលក់បណ្ដាញសង្គមនេះ ឬបិទចោលមិនឲ្យមាននៅអាមេរិកប៉ុណ្ណោះ ដោយបន្ថែមថាលោកចាំបាច់ត្រូវសម្រេចចិត្តឲ្យបានហ្មត់ចត់ចំពោះករណីនេះ។

គួររម្លឹកថា ក្នុងរដ្ឋបាលចាស់របស់លោកBidenបានបង្ខំឲ្យបណ្ដាញកម្មវិធីកម្សាន្តរបស់ចិនមួយនេះ លក់ឲ្យអាមេរិក ពុំនោះនឹងត្រូវបិទដំណើរនៅអាមេរិក ដោយលើកឡើងពីក្ដីបារម្ភជុំវិញបញ្ហាសន្តិសុខជាតិរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm