ប្រធាន​ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​របស់​អង្គការសហប្រជាជាតិ​និយាយ​ថា មី​យ៉ាន់​ម៉ា​កាន់តែ​យ៉ាប់យ៉ឺន​

2021/11/09 05:19:08 pm        359

​មី​យ៉ាន់​ម៉ា៖ ប្រធាន​ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​របស់​អង្គការសហប្រជាជាតិលោក Martin Griffiths បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ ទី​៨ ខែ​វិច្ឆិកា​ថា ស្ថានភាព​មនុស្សធម៌​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​កាន់តែ​យ៉ាប់​យ៉ឺន ខណៈ​មនុស្ស​ជាង ៣​លាន​នាក់​ដែល​ត្រូវការ​ជំនួយ​សង្គ្រោះ​ជីវិតដោយ​សារ​ជម្លោះ​ដែល​ចេះតែ​កើន​ឡើង និង​សេដ្ឋកិច្ច​បរាជ័យ​។

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក៏បាន​ជួប​ប្រជុំ​គ្នា​ដោយ​បិទទ្វារ​កាលពី​ថ្ងៃ​ចន្ទ​ផង​ដែរ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ចំ​ថ្ងៃ​ខួប​លើកទីមួយ នៃ​ការ​ជាប់​ឆ្នោត​ឡើងវិញ​របស់​រដ្ឋាភិបាល​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​ត្រូវ​បានយោធា​ទម្លាក់​ចេញពី​តំណែង​ដោយ​រដ្ឋប្រហារកាលពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ​។ ​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិលោក Stephane Dujarric បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​ស្ទង់មតិ​ទាំងនោះ​ត្រូវ​បាន​ចាត់ទុកថា ​សេរី និង​យុត្តិធម៌ ដោយ​ក្រុម​អ្នកសង្កេតការណ៍​ក្នុងស្រុក និង​អន្តរជាតិ​។​ អង្គការសហប្រជាជាតិ​អំពាវនាវ​ជាថ្មី​ដល់​យោធាឱ្យ​គោរព​ឆន្ទៈ​របស់​ប្រជាជន និង​ទាញ​ប្រទេស​ឱ្យ​ដើរ​លើ​គន្លង​ឆ្ពោះ​ទៅ​កាន់​ការ​ផ្លាស់ប្ដូរ​ប្រជាធិបតេយ្យ​ឡើងវិញ​។​ ​ឯកអគ្គរដ្ឋទូត​រង​អង្គការ​សហប្រជាជាតិ​របស់​ចក្រភព​អង់គ្លេសលោក James Kariuki បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ចក្រភព​អង់គ្លេស​បាន​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​នេះ ព្រោះ​យើង​មានការ​ព្រួយ​បារម្ភ​ជាពិសេស​អំពី​ការ​បង្កើន​សកម្មភាព​យោធា​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស ហើយ​យើង​មានការ​ព្រួយបារម្ភ​ថា ទង្វើ​នេះ​ឆ្លុះបញ្ចាំង​ពី​សកម្មភាព​ដែល​យើង​បាន​ឃើញ​កាលពី ៤​ឆ្នាំមុន មុន​ពេល​អំពើ​ឃោរឃៅ​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន លើ​ជនជាតិភាគតិចរ៉ូ​ហ៊ីង​យ៉ា​។

​សហភាព​មី​យ៉ាន់​ម៉ា​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​ពី​បទ​ប្រល័យពូជសាសន៍​ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជុំវិញ​ការ​បង្ក្រាប​ដោយ​យោធា​ឆ្នាំ​កាលពី​ឆ្នាំ២០១៧ លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​បង្ខំ​មនុស្ស​ជាង ៧៣០,០០០​នាក់​ឱ្យ​ភៀសខ្លួន​ចូល​ទៅ​ក្នុង​ប្រទេសជិតខាង​បង់​ក្លា​ដែ​ស​។ មី​យ៉ាន់​ម៉ា​បាន​បដិសេធ​ការប្រព្រឹត្តិ​អំពើ​ប្រល័យពូជសាសន៍ ហើយ​និយាយ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួនបាន​ដាក់​គោលដៅ​ដោយ​ស្របច្បាប់​ លើ​ពួក​សកម្ម​ប្រយុទ្ធ​ដែល​បាន​វាយប្រហារ​លើ​ប៉ុស្តិ៍​នគរបាល​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm