កសិករច្រើនគ្រួសារបង្ហាញបំណងចង់ចូលរួមជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបាន​ទីផ្សារល្អ និងបង្កើនប្រាក់ចំណូល

2025/01/21 07:04:00 pm        250

មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតមកដល់ពេលនេះ មានការចាប់ អារម្មណ៍ច្រើនរបស់ប្រជាកសិករ ពីការធ្វើកសិកម្មបែបប្រពៃណី មកធ្វើ​កសិកម្ម​បែប​ទំនើប​ស្រប​តាមបច្ចេកទេស ដើម្បីប្រកួតប្រជែងលើទីផ្សារ និងទទួលបានតម្លៃខ្ពស់។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី តាមបណ្តាញសង្គមថា រហូតមកដល់ពេលនេះ ថ្នាក់​ដឹក​នាំរបស់ក្រសួងកសិកម្ម កំពុងបន្តតាមដាននិងយកចិត្តទុកដាក់ គឺការបង្ករបង្កើនផល និង​ប្រមូលស្រូវប្រាំង ជាពិសេសស្ថានភាពនៃការប្រែប្រួលថ្លៃស្រូវប្រាំងនៅក្នុងរដូវកាលនេះ ហើយ​បើតាម​ទិន្នន័យមានក្នុងដៃ ទំហំនៃការធ្វើបង្ករបង្កើនផលស្រូវប្រាំងមានទំហំរហូតដល់ ៧៥​ម៉ឺន​ហិកតា បើគិតទៅជាតោនអាចមានទំហំប្រហែលជិត ៤លានតោនស្រូវ។ ឯកឧត្តម បានបន្តថា អ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងរដូវកាលនេះ ស្រូវប្រាំងមានច្រើនប្រភេទ ហើយប្រភេទស្រូវពូជ អូអឹម និង អ៊ីអ៊ែរ កំពុងជួបបញ្ហាធ្លាក់ថ្លៃ ក្នុងខណៈ​ពេល​ដែល​ស្រូវ​ក្រអូប​របស់​កម្ពុជា​មិន​ជួប​បញ្ហា​ថ្លៃ​ទេ​ ប៉ុន្តែយ៉ាងណាក៏យើងនៅរក្សាថ្លៃបានល្អផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងបន្តថា ជាទូទៅខែមករា និងកុម្ភៈ គឺជាខែ​ដែល​ទំហំ​នៃ​ការ​ប្រមូល​ផល​ស្រូវប្រាំងមានទំហំធំ ហើយអ្វីដែលមានការព្រួយបារម្ភ គឺក្នុងអំឡុងពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​-វៀតណាម នាពេលខាងមុខ ដោយសារតែជាទម្លាប់តែងតែមានការឈប់សម្រាក ហើយ​ដោយ​សារ​ហេតុផលនេះហើយ ទើបបានជា​រាជរដ្ឋាភិបាលបាន​ទម្លាក់​កញ្ចប់​មួយ​ចំនួន​ដើម្បី​ត្រៀម​អន្តរាគមន៍​ក្នុងករណីចាំបាច់ដែលមិនមានទីផ្សារទាល់តែសោះ។ ប៉ុន្តែយ៉ាងណានោះ និន្នាការនៃ​ការ​ធ្លាក់​ប្រែប្រួលថ្លៃស្រូវ អូអឹម ដែលជាប្រភេទអង្ករស គឺជានិន្នាការសាកលទេ មិនមែន​ជា​រឿង​ដាច់​ដោយ​ឡែករបស់កម្ពុជាឡើយ។ ឯកឧត្តម បានលើកឡើងយ៉ាងដូច្នេះទៀតថា

ឯកឧត្តម ឃឹម ហ្វីណង់ បានបន្ថែមថា មកទល់ពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បានរៀបចំបង្កើតសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវ។ បច្ចុប្បន្ន​ថ្នាក់​ដឹក​នាំ​កំពុង​ធ្វើ​ការជាមួយពីរសហគមន៍បន្ថែមទៀតនៅឯខេត្តកំពង់ធំ ហើយក៏​មាន​ជួប​ជា​បន្ត​បន្ទាប់​ជាមួយ​គ្រួសារ​កសិករនៅខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈ​គ្រួសារ​ឱ្យ​ទៅ​ជា​សហ​គ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និ​ង​មាន​សមត្ថ​ភាព​ប្រកួត​ប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយ​ឱ្យ​កសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួល​បាន​ទុន​កម្ចី​ក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។ ចំពោះ​លក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមាន​សមាជិក​ចាប់​ពី​៥០​គ្រួសារ​ឡើង​។ ដោយឡែក ចំពោះ ការចុះបញ្ចី, ការផ្សព្វផ្សាយ, ការៀបចំធ្វើផែនការអាជីវកម្ម និងនីតិ​វិធីផ្សេង​ៗ​ទៀត ក្រសួងកសិកម្ម ធានាសម្របសម្រួលជូន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm