ប្រជាជនតំបន់ហ្កាហ្សាជាច្រើន ដែលបានភៀសខ្លួនចេញពីសង្រ្គាម បានត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញកាលពីថ្ងៃចន្ទ ដើម្បីរកមើលអ្វីៗនៅសេសសល់ ក្រោយការបំផ្លាញ។

នៅតំបន់ Al-Bureij ភាគកណ្តាលតំបន់ហ្កាហ្សា បុរសម្នាក់និយាយថា តំបន់នេះហាក់ដូចជាត្រូវបានវាយប្រហារដោយការរញ្ជួយដីដ៏មហន្តរាយបំផុត។
បុរសម្នាក់ទៀត និយាយថា វាកាន់តែអាក្រក់ទៅទៀតនៅភាគខាងជើងតំបន់ហ្កាហ្សា។ បន្ទាប់ពីបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចូលជាធរមានកាលពីថ្ងៃអាទិត្យ ពេលនេះការផ្តោតយកចិត្តទុកដាក់ បានផ្លាស់ប្តូរទៅជាការកសាងឡើងវិញនូវតំបន់ហ៊ុមព័ទ្ធឆ្នេរមួយនេះ។

ការវាយតម្លៃការខូចខាតរបស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយក្នុងខែនេះ បានប៉ាន់ប្រមាណថា កម្ទេចកម្ទីថ្មចំនួន៥០លានតោនត្រូវបានបន្សល់ទុកបន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។
វាអាចចំណាយពេល២១ឆ្នាំដើម្បីបោសសម្អាត និងត្រូវចំណាយប្រាក់រហូតដល់១,២ ពាន់លានដុល្លារ។ កម្ទេចកម្ទីមួយចំនួន ត្រូវបានគេជឿថា កខ្វក់ដោយសារធាតុមិនឆេះ។
រថយន្តដឹកជញ្ជូនជំនួយចំនួន៦០០គ្រឿង បច្ចុប្បន្ននេះត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ហ្កាហ្សាជារៀងរាល់ថ្ងៃនៃបទឈប់បាញ់រយៈពេល៦សប្តាហ៍ដំបូង។ ពាក់កណ្តាលនៃរថយន្តជំនួយនឹងត្រូវដឹកជញ្ជូនទៅកាន់ភាគខាងជើង ដែលអ្នកជំនាញបានព្រមានថា គ្រោះទុរ្ភិក្សជិតមកដល់។