អាជីវកម្មជ្រូកខ្វៃចាប់ផ្ដើមទទួលការកក់សម្រាប់ថ្ងៃចូលឆ្នាំចិនជាមួយនឹងកំណើនជាងឆ្នាំមុន

2025/01/21 07:32:06 pm        172

ខណៈពិធីបុណ្យចូលឆ្នាំចិន នឹងចូលមកដល់នៅសប្តាហ៍ក្រោយ អាជីវកម្ម​លក់​ជ្រូក​ខ្វៃ​ចាប់​ផ្តើម​ទទួល​បាន​ការកក់សម្រាប់ថ្ងៃចូលឆ្នាំចិនជាមួយនឹងកំណើនជាងឆ្នាំមុន។

អាជីវករលក់ជ្រូកខ្វៃនៅផ្សារអូឬស្សី នៅថ្ងៃទី២១ខែមករានេះ បានប្រាប់BTVឲ្យដឹងថា បច្ចុប្បន្ន​អតិថិជន​ចាស់ និងថ្មី ដែលជាពលរដ្ឋខ្មែរជាប់ខែ្សស្រឡាយចិន បានកក់ជ្រូកខ្វៃជាបន្តបន្ទាប់ ត្រៀម​សែនក្នុងពិធីបុណ្យចូលឆ្នាំចិននៅសប្តាហ៍ក្រោយ ខណៈតម្លៃក៍សមរម្យដែរ ពោល​ក្នុង​មួយ​គីឡូ​ចាប់​ពី​៨ម៉ឺនរៀលទៅ៨ម៉ឺន៥ពាន់រៀល។ សម្រាប់តម្លៃជ្រូកខ្វៃនេះ បើប្រៀបធៀប​កាល​ពី​ឆ្នាំ​មុន​គឺ​ប្រហាក់​ប្រហែលគ្នា ហើយជ្រូកដែលត្រូវខ្វៃ គឺទិញជ្រូករស់នៅក្នុងស្រុក មិនបានទិញ​ជ្រូក​នាំ​ចូល​ពី​បរទេសនោះទេ។ អាជីវករបានបន្តថា ការកក់ជ្រូកខ្វៃនេះ​បើ​ធៀប​កាល​ពី​ឆ្នាំ​មុន​មាន​ការ​កើន​ឡើង​មួយ​ចំនួនផងដែរ។

តាមជំនឿជនជាតិចិន ជ្រូកខ្វៃ តំណាងឲ្យការរកស៊ីធូរធារ ហូបឆ្ងាញ់ដេកលក់ស្រួល។ ពលរដ្ឋ​ខ្មែរ​ជាប់​សែ​ស្រឡាយចិននិយមសែនជ្រូកខ្វៃ នៅក្នុងពិធីបុណ្យមួយចំនួនទាក់ទងនឹងប្រៃពៃណីចិន ដែល​ក្នុងនោះរួមមាន៖ បុណ្យសែនឆេង ម៉េង បុណ្យសែនក្បាលទឹក និង​បុណ្យ​ចូល​ឆ្នាំ​ចិន​ជា​ដើម​។

ពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំចិននេះដែរ ឯកឧត្តម វ៉ាង វិនពីន(Wang Wenbin ) ឯកអគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំប្រទេសកម្ពុជា បានសរសេរសំណេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម យ៉ាង​ដូច្នេះថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិននាឆ្នាំនេះ គឺជាពិធីបុណ្យ​ចូល​ឆ្នាំ​ចិន​ដំបូង​គេ​របស់​ឯកឧត្តម​នៅ​ក្នុង​ប្រទេសកម្ពុជា។ ឯកឧត្តមទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនជាមួយមិត្តភក្តិកម្ពុជា ទទួលយកបទពិសោធន៍អំពីវប្បធម៌នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ចែក​រំលែក​ភាព​រីករាយ​ នៃ​ពិធីបុណ្យ ស្វែងយល់ដោយផ្ទាល់អំពីចំណងមិត្តភាពដូចបងប្អូនរវាងប្រជាជនចិន និងកម្ពុជា ដែល​ជាប្រទេសមានភូមិសាស្ត្រក្បែរគ្នា ផ្សារភ្ជាប់គ្នារវាងបេះដូងនិងបេះដូង និងភាព​ជិត​ស្និទ្ធ​ដូច​គ្រួសារ​តែមួយ​។

គួរបញ្ជាក់ដែរថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងប្រព្រឹត្តិទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩​ដល់​ថ្ងៃ​ទី៣១ ខែមករា ឆ្នាំ២០២៥។ បុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យ​ដ៏​សំខាន់​មួយ​របស់​ជន​ជាតិ​ចិន ដែលតែងតែប្រារព្ធឡើង នៅពេលផ្លាស់ប្តូរពីប្រតិទិនចាស់ចូលប្រតិទិនថ្មី របស់ប្រទេសចិន៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm