អ្នកតាំងលំនៅអ៊ីស្រាអែល វាយឆ្មក់លើភូមិប៉ាឡេស្ទីនជាច្រើន នៅតំបន់វេសបែង

2025/01/21 10:15:34 pm        283

អ្នកតាំងលំនៅឋានអ៊ីស្រាអែលរាប់សិបនាក់ បានវាយឆ្មក់លើភូមិប៉ាឡេស្ទីនជាច្រើន នៅតំបន់វេសបែង ( West Bank) កាលពីយប់ថ្ងៃចន្ទ ដោយវាយប្រហារអ្នកស្រុក ដុតបំផ្លាញទ្រព្យសម្បត្តិ និងបង្កឲ្យមានការប៉ះទង្គិចគ្នា ជាមួយប្រជាជនប៉ាឡេស្ទីនក្នុងតំបន់។ នេះបើយោងតាមប្រភពពីអ៊ីស្រាអែល។

យោងតាមប្រភពរបស់អ៊ីស្រាអែល អ្នកតាំងលំនៅប្រហែល ៥០នាក់ បានដុតបំផ្លាញអគារ និងរថយន្ត នៅក្នុងភូមិ Al Funduq និង Jinsafut ភាគខាងកើតទីក្រុងQalqilyaនៃតំបន់វេសបែង ខណៈពេលដែលកំពុងគប់ដុំថ្មទៅលើប្រជាជនប៉ាឡេស្ទីនផងដែរ។ រូបភាពវីដេអូដែលត្រូវបានគេចែកចាយ នៅលើ បណ្តាញសង្គម បានបង្ហាញឲ្យឃើញភ្លើងកំពុងឆេះ នៅក្នុងភូមិមួយនិងសំឡេងកាំភ្លើង នៅទីនោះ។

សេវាជួយសង្គ្រោះ Magen David Adom របស់អ៊ីស្រាអែល បានរាយការណ៍ថា ជនជាតិអ៊ីស្រាអែលពីរនាក់ បានរងរបួស ដោយសារការបាញ់ប្រហារដោយកាំភ្លើង ដោយម្នាក់ក្នុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា មកពីមូលហេតុអ្វីបានបណ្តាលឲ្យមានការបាញ់ប្រហារនេះកើតឡើងទេ ប៉ុន្តែទូរទស្សន៍ Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែល បានអះអាងថា អ្នកតាំងលំនៅទាំងពីរ ទំនងជាត្រូវបានបាញ់ដោយមន្ត្រីនគរបាលអ៊ីស្រាអែល ដែលបានធ្វើខុស អំឡុងពេលមាន ចលាចល។ ហេតុការណ៍នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។

ភ្លាមៗនោះ គេមិនដឹថា មានអ្នកស្លាប់និងរបួស នៅក្នុងចំណោមប្រជាជនប៉ាឡេស្ទីនឬយ៉ាងណាទេ។

យោធាអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបានលើកឡើងថា កងកម្លាំងយោធា និងនគរបាលព្រំដែន ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍អំពីកុបកម្ម។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm