ជើងហោះហើរដែលដឹកមនុស្ស១១៦នាក់ បានទៅដល់ទីក្រុងកាតេម៉ាឡា កាលពីថ្ងៃចន្ទ ទី២០ ខែមករា ស្របពេលដែលអនុប្រធានាធិបតី លោកស្រី Karin Herrera បានបង្ហាញផែនការវិលត្រឡប់ទៅស្រុកកំណើតវិញ សម្រាប់ការធ្វើសមាហរណកម្ម និងសមាហរណកម្មជាថ្មី ដោយនិរន្តរភាព។
យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរប្រទេសសកាតេម៉ាឡាបានឲ្យដឹងថា គោលបំណងនៃផែនការនេះ គឺ អ្នកវិលត្រលប់ទៅវិញម្នាក់ៗ ទទួលបានការស្វាគមន៍ដោយសេចក្តីថ្លៃថ្នូរ និងមានឱកាសកសាងជីវិតរបស់ពួកគេជាថ្មី នៅក្នុងប្រទេស។ វារួមបញ្ចូលទាំងការអមជាមួយ ជំនួយមនុស្សធម៌ និងដំណើរការទទួលបានការងាររបស់រដ្ឋាភិបាល ការសិក្សាអប់រំ សុខភាព និងកម្មវិធីបណ្តុះបណ្តាល ក្នុងចំណោមកម្មវិធីផ្សេងៗទៀត។
ផែនការនេះ ត្រូវបានប្រកាសនៅថ្ងៃចូលកាន់តំណែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump សម្រាប់អាណត្តិលើកទីពីរ។ ការសន្យាក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក Trump គឺការនិរទេសជនអន្តោប្រវេសន៍គ្មានឯកសារ យ៉ាងច្រើន។
ទាក់ទងនឹងគោលនយោបាយការធ្វើអន្តោប្រវេសន៍ លោក Trump បានចុះហត្ថលេខាកាលពីថ្ងៃច័ន្ទលើក្រឹត្យមួយដែលប្រកាសថាការធ្វើអន្តោប្រវេសន៍ខុសច្បាប់នៅព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក គឺជាគ្រាអាសន្នជាតិ ដោយកំណត់ក្រុមឧក្រិដ្ឋជនថាជាអង្គការភេរវកម្ម និងដាក់គោលដៅលើសញ្ជាតិដោយស្វ័យប្រវត្តិសម្រាប់កូនៗជនអន្តោប្រវេសន៍កើតនៅលើទឹកដីសហរដ្ឋអាមេរិក ថាខុសច្បាប់។
យោងតាមអាជ្ញាធរប្រទេសកាតេម៉ាឡា បានឲ្យដឹងថា ជើងហោះហើរចំនួន៥ផ្សេងទៀត ត្រូវបានគេរំពឹងថានឹងទៅដល់ក្នុងសប្តាហ៍នេះ។ អាជ្ញាធរប្រទេសកាតេម៉ាឡា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងអំឡុងឆ្នាំ២០២៤ សហរដ្ឋអាមេរិក បានបញ្ជូនពលរដ្ឋកាតេម៉ាឡាជាង៦១.៦៨០នាក់ តាមជើងហោះហើរនិរទេសជាង៣០០ជើង ដែលកើនលើសពីចំនួន៥៥.៣០២នាក់ ត្រូវបានបណ្តេញចេញ កាលពីឆ្នាំមុន។