ក្រសួងពាណិជ្ជកម្ម ពង្រីងការត្រួតពិនិត្យទំនិញ និងអាហារមានសុវត្ថិភាពនៅតាមបណ្តាខេត្ត

2021/11/09 05:45:08 pm        498

ភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប បានប្រគល់រថយន្តពិសោធន៍ ចល័តផ្នែកម្ហូបអាហារចំនួន ៥គ្រឿង សម្រាប់ប្រើប្រាស់នៅតាមបណ្តារាជធានី ខេត្តដើម្បីគាំទ្រដល់ សកម្មភាពការងាររបស់បណ្តាសាខា ក.ប.ប. ក្នុងការវាយតម្លៃអំពីអនុលោមភាព នៃផលិតផលម្ហូបអាហារ ។

នៅក្នុងពិធីប្រគល់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន ៥គ្រឿង សម្រាប់ប្រើប្រាស់នៅតាមបណ្តារាជធានី-ខេត្ត នាថ្ងៃទី៨វិច្ឆិកា ម្សិលមិញនេះ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា​អគ្គនាយក នៃ​អគ្គ​នាយក​ដ្ឋាន ក.ប.ប បាន​ផ្តាំផ្ញើ​ដល់​មន្រ្តី​តាមបណ្តាសាខា ​ត្រូវថែទាំនិងប្រើប្រាស់រថយន្ត ​និង​ឧបករណ៍វិភាគ​ប្រកប​ដោយ​ការ​​ទទួលខុសត្រូវ មាន​ប្រសិទ្ធភាព​និងប្រសិទ្ធផល។

ឯកឧត្តម ​បាន​ផ្តាំផ្ញើ​ដល់មន្រ្តីជំនាញវិភាគ ​ត្រូវខិតខំសិក្សាស្រាវជ្រាវរកវិធីសាស្ត្រថ្មីៗ ដើម្បីធានា​ដល់​ការ​ត្រួត​ពិនិត្យ​ និង​វិភាគ​គុណភាព​ទំនិញពិសេសម្ហូបអាហារ​ សំដៅ​ធានា​ការពារសុខុមាលភាព​ជូន​ប្រជាពលរដ្ឋ ​ដែលជាអ្នក​ប្រើ​ប្រាស់។

ការប្រគល់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារដល់បណ្តារាជធានី ​ខេត្តនាពេលនេះ ដើម្បី​គាំទ្រដល់ ​សកម្ម​ភាព​​ការ​ងាររបស់បណ្តាសាខា ​ក.ប.ប. ក្នុងការ​វាយ​តម្លៃអំពីអនុលោមភាព នៃ​ផលិតផលម្ហូបអាហារ ប្រព្រឹត្ត​ទៅបាន​ទាន់​ពេល​វេលា កាត់បន្ថយការចំណាយ​ថវិកា​ក្នុងការ​ចល័ត​រថយន្តពិសោធន៍ ​និងមន្រ្តីជំនាញ​ ពីរាជធានីភ្នំពេញ។

គោលបំណងសំខាន់ គឺដើម្បី​បង្ខិត​ទាំងបច្ចេកទេស​ និងសម្ភារៈ ឲ្យកាន់តែជិតគោលដៅប្រតិបត្តិការ​សំដៅ​គាំទ្រ​ដល់ ​សកម្មភាព​ ដូចជា ៖ ត្រួតពិនិត្យទំនិញ​ដែល​ចរាចរនៅលើទីផ្សារ ពិសេស​ផ្សារនៅ​តាមបណ្តាតំបន់ដាច់ស្រយ៉ាល ប្រតិបត្តិការ​គាំទ្រ​ដល់​ការអនុវត្តប្រកាសអន្តរក្រសួង រវាង​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ​ស្តីពី​កិច្ច​សហការ​រវាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករកម្ពុជា​ និងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ​នីហរ័ណ ​អាហរ័ណ ​និង​បង្ក្រាប​ការក្លែងបន្លំ (កាំកុងត្រូល) ​ដែលបច្ចុប្បន្នជាអគ្គនាយកដ្ឋាន​ ក.ប.ប ដើម្បីសហការ ​ត្រួត​ពិនិត្យទំនិញនាំចេញ ​នាំ​ចូល​នៅ​តាម​ច្រកព្រំដែន​ និងប្រតិបត្តិការគាំទ្រ​ដល់​សកម្មភាពពិនិត្យ ​ស្រាវជ្រាវករណី ពុល​អាហារដែល​អាច​កើត​មាន​ជាយ​ថា​ហេតុ៕

អត្ថបទ ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        93
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm