នាយកប្រតិបត្តិ TikTok ចូលរួមពិធីឡើងកាន់តំណែងរបស់លោក Trump ខណៈអនាគតបណ្ដាញសង្គមនេះមិនច្បាស់លាស់

2025/01/21 10:45:21 pm        35

នាយកប្រតិបត្តិ TikTok លោក Chew Shou Zi បានចូលរួមព្រឹត្តិការណ៍ឡើងកាន់តំណែងរបស់ប្រធានាធិបតីលោក Donald Trump ក្នុងទីក្រុងវ៉ាស៊ីនតោន ដោយបានបង្ហាញខ្លួន នៅឯពិធីរបស់វិហារ មុនពិធីស្បថចូលកាន់តំណែងចាប់ផ្ដើម ខណៈដែលកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមរបស់លោកប្រឈមនឹងការគំរាមកំហែងពីការដាក់បម្រាមទូទាំងប្រទេស។

លោក Trump បាននិយាយថា លោកសង្ឃឹមថា នឹងអាចជួយសង្គ្រោះ TikTok ដែលជាកម្មវត្ថុនៃច្បាប់សន្តិសុខជាតិដែលប្រធានាធិបតីទើបចេញពីតំណែង គឺលោក Joe Biden បានចុះហត្ថលេខា កាលពីខែមេសា ឆ្នាំ២០២៤ ដោយសារមានការលើកឡើងពីក្ដីបារម្ភ ដែលកម្មវិធីនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនជនជាតិចិន។

កាលពីថ្ងៃចន្ទ (ទី២០ ខែមករា) លោកបានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីស្វែងរកការពន្យារពេល ៧៥ថ្ងៃ ជុំវិញការអនុវត្តហាមប្រាមកម្មវិធីបង្ហោះវីដេអូកម្សាន្តខ្លីៗដ៏ពេញនិយមមួយនេះ ដែលបានដល់កាលកំណត់បិទដំណើរការ នៅថ្ងៃទី១៩ ខែមករា។ 

នៅមុនមានពិធិស្បថឡើងកាន់តំណែងនេះ លោក Trump បានស្នើនៅលើបណ្ដាញសង្គម Truth Social កាលពីចុងសប្តាហ៍កន្លងមកថា សហរដ្ឋអាមេរិក និង ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok គួរបង្កើត «ការបណ្តាក់ទុនរួមគ្នា» ដើម្បីរក្សាប្រតិបត្តិការរបស់កម្មវិធីនេះ។ លោកបានសរសេរថា៖ «ខ្ញុំចង់ឲ្យសហរដ្ឋអាមេរិកមានកម្មសិទ្ធិ ៥០ភាគរយក្នុងការបណ្តាក់ទុនរួមគ្នា។ តាមរយៈការធ្វើបែបនេះ យើងអាចរក្សាទុក TikTok ធ្វើឲ្យវាស្ថិតក្នុងការគ្រប់គ្រង ហើយអនុញ្ញាតឲ្យវាដំណើរការជាធម្មតា»។

យ៉ាងណាក្ដី ការវត្តមានខ្លួនរបស់លោក Chew នៅក្នុងពិធីស្បថចូលកាន់តំណែងនេះ គឺជាសញ្ញាមួយដែលបង្ហាញថា TikTok និងក្រុមហ៊ុនមេជនជាតិចិន នៅតែមើលឃើញឱកាស ដើម្បីឲ្យកម្មវិធីទទួលបានការលើកលែងពីបម្រាមនេះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm