មេដឹកនាំចិន EU និងអ៊ុយក្រែន ឡើងវេទិកា Davos ក្រោមស្រមោលរបស់លោក Trump

2025/01/21 11:08:21 pm        59

ដោយលោក Donald Trump វិលទៅកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកវិញ ជាមួយនឹងរបៀបអនុវត្តន៍ប្រឈមមុខដាក់គ្នា មេដឹកនាំចិន អឺរ៉ុប និងអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងរួមគ្នាគាំទ្រកិច្ចសហប្រតិបត្តិការពិភពលោក នាថ្ងៃអង្គារ (ទី២១ ខែមករា) នេះ នៅឯការជួបជុំប្រចាំឆ្នាំរបស់ឥស្សរជនពិភពលោក ក្នុងទីក្រុង Davos ប្រទេសស្វីស។

មិនមានអ្វីគួរឲ្យងឿងឆ្ងល់នោះទេថា ឥទ្ធិពលរបស់លោក Trump នឹងក្លាយជាប្រធានបទក្នុងបន្ទប់ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលប្រារព្ធឡើងនៅក្នុងរមណីយដ្ឋាន Swiss Alpine ទោះបីជាមេដឹកនាំមួយចំនួន ជៀសវាងមិនលើកឡើងពីឈ្មោះរបស់លោកក៏ដោយ។ ប្រធានាធិបតីថ្មីរបស់អាមេរិករូបនេះ នឹងចូលរួមនិយាយដោយផ្ទាល់ តាមរយៈអនឡាញនៅថ្ងៃទី២៣ ខែមករា។

លោក Trump បានវិលទៅសេតវិមានវិញជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ដោយនាំយកមកជាមួយនូវរដ្ឋបាលគាំពារនិយម ហើយការភ័យខ្លាចបន្ថែមទៀត ដែលថា លោកនឹងធ្វើតាមសន្យា ក្នុងការដំឡើងពន្ធលើប្រទេសចិន និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងកាណាដា និងសហភាពអឺរ៉ុបផងដែរ។ ក្នុងសុន្ទរកថាស្បថឡើងកាន់តំណេង លោកបានប្ដេជ្ញាថា ក្រុងវ៉ាស៊ីនតោននឹង «ដំឡើងពន្ធលើប្រទេសបរទេស»។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នឹងចាប់ផ្តើមព្រឹត្តិការណ៍ថ្ងៃនេះ។ ការបង្ហាញខ្លួនរបស់លោកស្រី គឺដើម្បីផ្តល់នូវរសជាតិដល់អ្វីដែលត្រូវរំពឹងទុក ដោយការបង្ហោះរបស់លោកស្រី នៅលើបណ្ដាញសង្គម X គាំទ្រ «តម្រូវការធ្វើការរួមគ្នា ដើម្បីជៀសវាងការប្រកួតប្រជែងជាសកលដែលកាន់តែអាក្រក់ទៅៗ» និងចង់ «បង្កើតភាពជាដៃគូថ្មី»។

ឧបនាយករដ្ឋមន្ត្រីចិន លោក Ding Xuexiang សមាជិកនៃអំណាចកំពូលរបស់បក្សកុម្មុយនីស្តចិនដែលកំពុងគ្រប់គ្រងប្រទេស នឹងឡើងថ្លែងភ្លាមៗ បន្ទាប់ពីលោកស្រី von der Leyen។ ចិនកំពុងមានចំណាត់ការយ៉ាងប្រុងប្រយ័ត្ន ពាក់ព័ន្ធនឹងលោក Trump។ ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ត្រូវបានគេរំពឹងថា នឹងអំពាវនាវដល់មេដឹកនាំពិភពលោក និងបណ្ដានាយកប្រតិបត្តិក្រុមហ៊ុននានាឲ្យបន្ត ឬសូម្បីបង្កើនឡើងនូវការគាំទ្ររបស់ពួកគេដល់ការប្រយុទ្ធរបស់ប្រទេសលោក ប្រឆាំងនឹងរុស្ស៊ី៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        11
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        36
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm