ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង រំពឹងមានទំនាក់ទំនងផ្ដល់ប្រយោជន៍ទៅវិញទៅមកជាមួយរដ្ឋបាលលោក Trump

2025/01/21 11:22:21 pm        52

ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok នៅថ្ងៃអង្គារ (ទី២១ ខែមករា) នេះ បាននិយាយថា លោករំពឹងមានទំនាក់ទំនងទ្វេភាគីជាមួយទីក្រុងវ៉ាស៊ីនតោន ដែលជួយអភិវឌ្ឍគ្នាទៅវិញទៅមក ក្រោមរដ្ឋបាលរបស់លោក Donald Trump ដោយលើកឡើងពីក្ដីបារម្ភ អំពីថា តើគោលនយោបាយរបស់សហរដ្ឋអាមេរិក អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចធំជាងគេបំផុតទី៤ របស់អាស៊ីយ៉ាងដូចម្ដេច។

លោក Choi បាននិយាយថា «រដ្ឋាភិបាលនឹងខិតខំពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការគោលនយោបាយជាមួយសហរដ្ឋអាមេរិក និងលើកកម្ពស់ផលប្រយោជន៍គ្នាទៅវិញទៅមក ដោយផ្អែកលើតម្លៃរួមនៃសម្ព័ន្ធភាពកូរ៉េ-សហរដ្ឋអាមេរិក» ដោយលោកបានលើកឡើងពីពាក្យស្លោករបស់សម្ព័ន្ធភាព «We Go Together» (យើងធ្វើដំណើរទៅជាមួយគ្នា)។

លោក Choi បានបន្តទៀតថា លោកនឹងស្វែងរកការសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក Donald Trump ឲ្យបានលឿនបំផុតតាមដែលអាច ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីលោក Trump បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក ដែលជាអាណត្តិទី២ របស់លោក។

លោក Choi ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុ បានកាន់តំណែងជាប្រធានាធិបតីស្តីទី ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ដោយព្យាយាមដឹកនាំប្រទេសកូរ៉េខាងត្បូងឆ្លងកាត់វិបត្តិនយោបាយដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ បន្ទាប់ពីមានការចោទប្រកាន់ទម្លាក់តំណែងនាយករដ្ឋមន្ត្រី លោក Han Duck-soo និងប្រធានាធិបតី លោក Yoon Suk Yeol ពាក់ព័ន្ធនឹងការប៉ុនប៉ងរយៈពេលខ្លីរបស់លោក Yoon ដើម្បីដាក់ច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ។

លោក Trump ដែលបានសន្ទានាតាមទូរសព្ទរយៈពេល ១២នាទីជាមួយលោក Yoon មួយថ្ងៃបន្ទាប់ពីលោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកានោះ មិនបានជជែកតាមទូរសព្ទជាមួយលោក Han ឬលោក Choi ទេ។ នៅព្រឹកថ្ងៃអង្គារ លោក Choi បានអបអរលោក Trump នៅថ្ងៃប្រារព្ធពិធីស្បថចូលកាន់តំណែងរបស់លោក តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X ដោយសរសេរថា «សាធារណរដ្ឋកូរ៉េទន្ទឹងរង់ចាំធ្វើឲ្យសម្ព័ន្ធភាពអស្ចារ្យម្តងទៀត»។

លោក Cho Hyun-dong ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅសហរដ្ឋអាមេរិក បានចូលរួមក្នុងពិធីឡើងកាន់តំណែងរបស់លោក Trump៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm