ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញបើកសិក្ខាសាលាស្ដីពី ការអភិវឌ្ឍផែនការសកម្មភាពពហុវិស័យ សម្រាប់ការបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា

2025/01/22 12:03:51 am        132

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការអភិវឌ្ឍផែនការសកម្មភាពពហុវិស័យសម្រាប់ការបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា, រយៈពេល២ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៥។

​សិក្ខាសាលាខាងលើនេះ មានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីអាស (Marianna Trias) តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា, លោក ប៊ិន ហ្សីនន័រ (Ben Zinner) នាយកការិយាល័យសុខភាពសាធារណៈ និងអប់រំនៃអង្គការ USAID ប្រចាំប្រទេសកម្ពុជា និងឯកឧត្តម លោកជំទាវ តំណាងឱ្យក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត។

 នាឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា ការធ្វើអត្តឃាតបានក្លាយទៅជាបញ្ហាសុខភាពសាធារណៈថ្មីមួយ សម្រាប់ពិភពលោក ដែលការធ្វើអត្ថឃាតជាមូលហេតុនាំមុខមួយ (Leading Cause) នៃមូលហេតុនាំមុខនៃការស្លាប់ទាំង២០ ហើយអង្គការ សហប្រជាជាតិ ក៏បានដាក់បញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាមួយនឹងសូចនាករជាក់លាក់ ដោយត្រូវកាត់បន្ថយអត្រាមរណៈភាព នៃការធ្វើអត្តឃាតឱ្យបាន ១/៣ ត្រឹមឆ្នាំ២០៣០។ នៅទូទាំងពិភពលោក រៀងរាល់៤០វិនាទី មានជនរងគ្រោះ ១នាក់ បានទទួលមរណៈភាព ដោយសារការធ្វើអត្តឃាត។ ដូច្នេះ ក្នុងខណៈពេលដែលយើងកំពុងជួបជុំគ្នានៅពេលនេះ តើមានជនរងគ្រោះប៉ុន្មាននាក់ ដែលបានធ្វើអត្តឃាត? មរណៈភាពបណ្តាលមកពីការធ្វើអត្តឃាត មិនត្រឹមតែធ្វើឲ្យគ្រួសារបាត់បង់មនុស្សជាទីស្រឡាញ់ប៉ុណ្ណោះទេ តែវាបានបន្សល់នូវសោកនាដកម្មដល់គ្រួសារ បន្សល់នូវបន្ទុកបន្ថែមដល់គ្រួសារដែលនៅរស់ភាពអាម៉ាស់របស់គ្រួសារ និងការរើសអើងពីសង្គម ការប៉ះទង្គិចផ្លូវចិត្តដល់មិត្តភក្តិ ដូចជា ភាពក្រៀមក្រំ អាឡោះអាល័យ និងបានធ្វើឱ្យប្រទេសជាតិបាត់បង់ធនធានមនុស្សផងដែរ។ ទោះបីជាក្រសួងសុខាភិបាល មានអាទិភាពជាច្រើនដែលត្រូវសម្រេចឱ្យបានក្នុងផែនការយុទ្ធសាស្ត្រ របស់ខ្លួនក៏ដោយ ក៏ក្រសួងសុខាភិបាល មិនបានមើលរំលងបញ្ហាសុខភាពសាធារណៈមួយនេះទេ។ ការបង្ការ ការធ្វើអត្តឃាត ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រឆ្ពោះទៅកាន់ចក្ខុវិស័យរបស់ក្រសួងសុខាភិបាល ដែលសម្រេចបាន «ប្រជាជនកម្ពុជាគ្រប់រូប រស់នៅប្រកបដោយសុខភាព និងសុខុមាលភាពកាន់តែល្អប្រសើរ រួមចំណែកអភិវឌ្ឍធនធានមនុស្ស និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព» ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

 ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា ការធ្វើអត្តឃាត អាចកើតមាននៅលើគ្រប់ជាតិសាសន៍ គ្រប់ប្រទេស គ្រប់ទីកន្លែង និងគ្រប់ស្រទាប់ វណ្ណៈ មូលហេតុនៃការធ្វើអត្តឃាតមានលក្ខណៈស្មុគ្រស្មាញក្រោមទម្រង់ជាពហុកត្តា (Multifaceted Factors) ដែលទាមទារឱ្យមានដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។ ហេតុដូច្នេះហើយបានជាក្រសួងសុខាភិបាល និមន្តព្រះសង្ឃ និងអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី ចូលរួមកសាងផែនការ បង្ការការធ្វើអត្តឃាត ដែលមានលក្ខណៈពហុវិស័យ។ ការឈឺចាប់ផ្លូវកាយ ទោះបីជាកម្រិតតិចតួច ឬធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏យើងអាចមើលឃើញ អាចយល់បានពីមូលហេតុ និងផលវិបាករបស់វា។ ប៉ុន្តែការឈឺចាប់ផ្លូវចិត្ត យើងមិនអាចមើលឃើញ ពិបាកវាស់វែង និងពិបាកប៉ាន់ប្រមាណ ហើយផលវិបាករបស់វាអាចផ្តាច់ជីវិតមនុស្សតែមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត បើទោះបីជាមូលហេតុនៃការធ្វើអត្តឃាតមិនមានភ្នាក់ចម្លង (Vehicle/Vector) ដូចជំងឺឆ្លងដទៃ ទៀតក៏ដោយ ក៏ការធ្វើអត្តឃាតអាចឆ្លងរីករាលដាលគួរឱ្យព្រួយបារម្ភផងដែរ ក្នុងនោះការឆ្លងរីករាលដាលនៃការធ្វើអត្តឃាត បានកើតឡើងដោយសារការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមដែលខ្វះវិជ្ជាជីវៈ និងខ្វះការទទួលខុសត្រូវ ដែលបច្ចុប្បន្នបញ្ហានេះ បានក្លាយទៅជាកង្វល់មួយដែលមានលក្ខណៈជាសកល៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm