លោក Trump ធ្វើឲ្យលទ្ធភាពមានកាន់តែខ្ពស់ពីការរៀបចំឡើងវិញនូវទំនាក់ទំនងអាមេរិក-ចិន

2025/01/21 06:01:26 pm        70

លោក Donald Trump បានផ្អាកគោលនយោបាយដំឡើងពន្ធលើប្រទេសចិនដ៏គួរឲ្យភ្ញាក់ផ្អើល នៅថ្ងៃដំបូងដែលលោកវិលត្រលប់ទៅសេតវិមានវិញ ហើយមិនបានចាត់ទុកប្រទេសនេះថា ជាការគំរាមកំហែងនោះឡើយ ដោយធ្វើឲ្យលទ្ធភាពមានកាន់តែខ្ពស់ពីការស្រុះស្រួលគ្នាឡើងវិញ ខណៈដែលភាគីទាំង២ សម្លឹងដល់ការទាញយកប្រយោជន៍ពីការមានសហប្រតិបត្តការជាមួយគ្នា ជាជាងការបង្កផលអាក្រក់ ដោយសាការទុកគ្នាជាសត្រូវ។

នៅក្នុងសុន្ទរកថាបន្ទាប់ពីស្បថចូលកាន់តំណែង លោកប្រធានាធិបតីអាមេរិកថ្មី បានបដិសេធមិននិយាយឡើយ អំពីប្រទេសចិនដែលជាគូប្រជែងពីមុនរបស់ខ្លួន នៅក្នុងសង្គ្រាមពាណិជ្ជកម្ម បើទោះបីជាលោក បានលើកឡើងថា ពន្ធគយនឹងធ្វើឲ្យសហរដ្ឋអាមេរិក «ក្លាយជាប្រទេសអ្នកមានស្ដុកស្ដម្ភ» ក៏ដោយ ដោយឥរិយាបថនេះទុកផ្លូវឲ្យមានការចរចាថ្មីៗជាមួយប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតទី២ របស់ពិភពលោកមួយនេះ។

ហើយជាមួយគ្នានេះ លោក Trump ក៏បានពន្យារពេលការហាមប្រាមលើកម្មវិធីវីដេអូខ្លី TikTok ដែលគ្រប់គ្រងដោយប្រទេសចិន ប៉ុន្តែនៅក្នុងការចំណាត់ការដែលមិនធ្លាប់មានពីមុនមក បានស្នើថា សហរដ្ឋអាមេរិកគួរតែបានក្លាយជាម្ចាស់កម្មសិទ្ធិពាក់កណ្ដាលលើអាជីវកម្មរបស់ TikTok ដើម្បីជាថ្នូរធ្វើឲ្យកម្មវិធីនេះនៅតែមានដំណើរការ នៅសហរដ្ឋអាមេរិក ដោយនិយាយថា ក្រុមហ៊ុនអាចមានតម្លៃរាប់រយពាន់លានដុល្លារ។

បណ្ដាអ្នកវិភាគ បានលើកឡើងថា នៅពេលលោក Trump ចាប់ផ្តើមអាណត្តិទី២ ទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន យល់ថា ពួកគេត្រូវការផែនទីបង្ហាញផ្លូវថ្មីមួយ ដើម្បីជំរុញគោលដៅ និងការពារផលប្រយោជន៍របស់ប្រទេសទាំង២ ទោះបីជាបញ្ហាដែលមិនទាន់ត្រូវបានដោះស្រាយពីមុន ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ២០២០ ជាដើម អាចប៉ះពាល់យ៉ាងខ្លាំងដល់បរិយាកាសអំណោយផលនាពេលបច្ចុប្បន្នក៏ដោយ។

គួររំលឹកថា ក្នុងអាណត្តិដំបូងរបស់លោក លោក Trump បានបង្កើនទំនាក់ទំនងយ៉ាងឆាប់រហ័សភ្លាមៗជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។ មេដឹកនាំកំពូលទាំង២ បានធ្វើម្ចាស់ផ្ទះស្វាគមន៍គ្នាទៅវិញទៅមក ក្នុងរដ្ឋ Florida និងទីក្រុងប៉េកាំង។ ប៉ុន្តែកាំធ្វើបែបនោះមិនបានជួយបញ្ឈប់ទំនាក់ទំនងដែលមានសភាពកាន់តែអាក្រក់ទៅៗ ក្នុងសង្រ្គាមពាណិជ្ជកម្មដែលឃើញមានការបញ្ចេញការដំឡើងពន្ធសងសឹកគ្នាជាបន្តបន្ទាប់ និងដែលរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល។

តែយ៉ាងណាក៏ដោយ ភាគីទាំង២ ហាក់ដូចជាមិនចង់បន្តជម្លោះនោះឡើយ ដោយបង្ហាញសញ្ញាឆ្ពោះទៅកាន់តុចរចាជំនួសវិញ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am