បេក្ខជនប្រធានាធិបតីស្តាំនិយមជ្រុលរ៉ូម៉ានី នាំមុខនៅក្នុងការស្ទង់មតិ នៅមុនការបោះឆ្នោតខែឧសភា

2025/01/22 01:10:37 am        70

លទ្ធផលនៃការស្ទង់មតិមតិមួយ ដែលបានផ្សាយឲ្យដឹងកាលពីយប់ថ្ងៃចន្ទ (ទី២០ ខែមករា) បានបង្ហាញថា បេក្ខជនប្រធានាធិបតីស្តាំនិយមជ្រុលរ៉ូម៉ានី លោក Calin Georgescu នៅតែជាជម្រើសទី១ របស់អ្នកបោះឆ្នោត នៅមុនព្រឹត្តិការណ៍បោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសប្រធានាធិបតី ក្នុងខែឧសភា។

ការស្ទង់មតិនេះធ្វើឡើងមួយខែ បន្ទាប់ពីតុលាការកំពូលរបស់រដ្ឋសហភាពអឺរ៉ុប បានលុបចោលការបោះឆ្នោតប្រធានាធិបតីដែលលោក Georgescu គឺជាអ្នកនាំមុខគេ ដោយមានរយៈពេល ២ថ្ងៃ នៅមុនការរៀបចំជុំទី២ ដោយលើកឡើងពីការចោទប្រកាន់ ដែលថា មានការជ្រៀតជ្រែករបស់រុស្ស៊ី ដើម្បីជួយលោក។

ការលុបចោលនេះ បានកើតឡើងបន្ទាប់ពីឯកសាររដ្ឋបង្ហាញថា អ្នករិះគន់អង្គការណាតូ គឺលោក Georgescu ដែលបានសរសើរមេដឹកនាំហ្វាស៊ីសនិយមរបស់រ៉ូម៉ានី ក្នុងទសវត្សរ៍ឆ្នាំ១៩៣០ បានទទួលផលពីយុទ្ធនាការលើបណ្ដាញសង្គមមិនត្រឹមត្រូវដែលទំនងជាត្រូវបានរៀបចំឡើងដោយប្រទេសរុស្ស៊ី ជាការចោទប្រកាន់ ដែលទីក្រុងម៉ូស្គូបានបដិសេធ។

យ៉ាងណាក្ដី ដោយត្រូវបានធ្វើឡើងដោយស្ថាប័នស្ទង់មតិ Avangarde និងត្រូវបានដកស្រង់ដោយគេហទំព័រព័ត៌មានអនឡាញ Hotnews.ro ការស្ទង់មតិបានបង្ហាញថា លោក Georgescu ទទួលបានសំឡេងគាំទ្រ ៣៨ភាគរយនៃការបោះឆ្នោត នៅក្នុងជុំទី១ នាថ្ងៃទី៤ ខែឧសភា។

ចំណែកលោក Crin Antonescu ដែលជាបេក្ខជនស្នើឡើងតែម្នាក់គត់របស់រដ្ឋាភិបាលចម្រុះគាំទ្រអឺរ៉ុប នឹងទទួលបានសំឡេងបោះឆ្នោតគាំទ្រ ២៥ភាគរយ តាមមកដោយអភិបាលក្រុង Bucharest លោក Nicusor Dan ដែលបាននិយាយថា លោកអាចឈរឈ្មោះជាបេក្ខជនឯករាជ្យដែលនឹងទទួលបានសំឡេង ១៧ភាគរយ។

រីឯលោកស្រី Elena Lasconi មេដឹកនាំបក្សប្រឆាំងនិយមកណ្តាល គឺគណបក្ស Save Romania Union ដែលទទួលបានជោគជ័យឆ្លងចូលជុំទី២ ជាមួយលោក Georgescu មុនពេលត្រូវបានប្រកាសលុបចោលនោះ នឹងទទួលបានសំឡេង ៦ភាគរយ។

គួរបញ្ជាក់ថា ការស្ទង់មតិនេះ បានធ្វើឡើងចំពោះមនុស្ស ១.៣៥៤នាក់ នៅចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមករា ហើយលទ្ធផលល្អៀងខុសគ្នា ២,៦ភាគរយ។ ការបោះឆ្នោតឡើងវិញ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែឧសភា ដោយជុំទី២ គឺនៅថ្ងៃទី១៨ ខែឧសភា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        160
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm