ការលើកលែងទិដ្ឋាការរបស់ថៃ សម្រាប់ភ្ញៀវទេសចរចិន រងការរិះគន់ ក្រោយមានឧក្រិដ្ឋកម្មបន្តបន្ទាប់

2025/01/22 01:55:13 am        53

កម្មវិធីលើកលែងទិដ្ឋាការរបស់ប្រទេសថៃ សម្រាប់ជនជាតិចិន បានស្ថិតនៅក្រោមការពិនិត្យតាមដានយ៉ាងកៀកកិត បន្ទាប់ពីការចោទប្រកាន់ពីការចាប់ជំរិតតារាសម្តែងជនជាតិចិនដ៏ល្បីឈ្មោះម្នាក់ និងឧក្រិដ្ឋកម្មស្រដៀងគ្នានេះ បានបង្កជាក្ដីបារម្ភ ចំពោះវិស័យទេសចរណ៍ និងសន្តិសុខ។

ហេតុការណ៍ពាក់ព័ន្ធនឹងតារាសម្តែង លោក Wang Xing ត្រូវបានចែករំលែកតៗគ្នាយ៉ាងទូលំទូលាយ នៅលើបណ្ដាញសង្គមចិន កាលពីដើមខែនេះ ដែលជំរុញឲ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra (ផែថងថាន ស៊ីសណាវ៉ាត់) ធានាឡើងវិញនូវសុវត្ថិភាពរបស់ភ្ញៀវទេសចរចិន នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី។

គួរបញ្ជាក់ថា វិស័យទេសចរណ៍ គឺជាកត្តាជំរុញដ៏សំខាន់របស់ប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ របស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ ដែលបានកត់ត្រាចំនួនអ្នកទៅលេងកម្សាន្តចំនួន ៣៩,៩លាននាក់ ក្នុងឆ្នាំ២០១៩ មុនពេលជំងឺរាតត្បាតបានប៉ះពាល់ដល់វិស័យនេះ។

នៅឆ្នាំ២០២៣ រដ្ឋាភិបាលបានលុបចោលការតម្រូវឲ្យមានទិដ្ឋាការ សម្រាប់ការចូលប្រទេសរបស់ជនជាតិចិន ដែលជាទីផ្សារប្រភពដ៏ធំបំផុតរបស់ខ្លួន ក្នុងគោលបំណងលើកស្ទួយឧស្សាហកម្មនេះ។ ចាប់តាំងពីពេលនោះមក ការទៅដល់របស់ភ្ញៀវទេសចរបរទេស បានកើនឡើង ២៦ភាគរយ ក្នុងមួយឆ្នាំ ពោលគឺឡើងដល់ ៣៥,៥លាននាក់ ដែលប្រហែលជា ៦,៧៣លាននាក់ បានធ្វើដំណើរពីប្រទេសចិន ដោយកើនឡើង ៩១ភាគរយ។

សមាជិកព្រឹទ្ធសភា លោក Wanchai Ekpornpichit បាននិយាយថា ការកើនឡើងនូវចំនួនភ្ញៀវទេសចរចិន អាចនាំឲ្យមានសកម្មភាពខុសច្បាប់កាន់តែច្រើន ជាពិសេសនៅតាមទីក្រុងជាប់ព្រំដែនប្រទេសឡាវ និងមីយ៉ាន់ម៉ា ដែលបណ្ដាញឧក្រិដ្ឋកម្មដំណើរការមជ្ឈមណ្ឌលឆបោក និងប្រតិបត្តិការល្បែងអនឡាញ។

តែរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Sorawong Thienthong បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២១ ខែមករាថា បច្ចុប្បន្ននេះមិនមានគម្រោងពិនិត្យឡើងវិញនូវកម្មវិធីលើកលែងទិដ្ឋាការនេះនោះទេ។ ក្រុមមួយចំនួន ក្នុងឧស្សាហកម្មទេសចរណ៍ថៃ បានស្នើឲ្យកាត់បន្ថយការស្នាក់នៅដោយគ្មានទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរចិន ពី ៦០ថ្ងៃ មកត្រឹម ១៥ថ្ងៃ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        175
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        162
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm