នៅថ្ងៃអង្គារនេះ អនុប្រធានប្រតិបត្តិនៃមូលនិធិកុមារអន្តរជាតិ UNICEF លោក Ted Chaiban បានធ្វើដំណើរទៅកាន់ទីតាំងប្រើប្រាស់ជាសាលារៀនផ្តល់ជូនដោយអង្គការរបស់លោកនៅទីក្រុង Aleppo បង្កើតជាដំណោះស្រាយបណ្តោះអាសន្នសម្រាប់សិស្ស ក្រោយសាលារៀនរបស់ពួកគេ រងការបំផ្លិចបំផ្លាញអំឡុងសង្រ្គាមស៊ីវិលស៊ីរី ។
អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីនោះ លោក Chaiban បានជំរុញដៃគូផ្តល់វិភាគទានមិនត្រូវមើលរំលងឱកាសគាំទ្រស៊ីរីនោះទេ ហើយត្រូវជួយបន្ធូរបន្ថយលក្ខខណ្ឌស្តារឡើងវិញសាលារៀននៅក្នុងប្រទេសស៊ីរី ។
លោកនិយាយថា រឿងដំបូងពួកយើងត្រូវការ ដើម្បីអាចគាំទ្រប្រព័ន្ធអប់រំ និងចែកចាយការអប់រំបាន គឺការផ្តល់ហិរញ្ញប្បទាន ហើយពួកយើងសូមជំរុញដៃគូបរិច្ចាគមិនត្រូវមើលរំលងឱកាសមួយនេះ ជាដាច់ខាត់ដើម្បគាំទ្រស៊ីរី អំឡុងពេលអន្តរកាលនេះ ។
លោក Chaiban បន្តថា ក្រសួងអប់រំស៊ីរី បញ្ជាក់ថា កម្មវិធីសិក្សាថ្មីនឹងត្រូវលុបចោលត្រីមាសដែលពាក់ព័ន្ធនឹងរដ្ឋាភិបាលចាស់ ហើយក្រសួងមានគោលបំណងមានកម្មវិធីសិក្សាគ្រប់ជ្រុងជ្រោយ ដែលមានអត្ថប្រយោជន៍គ្រប់ទិដ្ឋភាពនៃសង្គមទាំងអស់ ។
យោងតាមការអះអាងរបស់ UNICEF បានឲ្យដឹងថា ក្មេងៗជាង ២,៤លាននាក់ ពុំបានរៀនសូត្រនោះទេនៅក្នុងប្រទេសស៊ីរី ហើយក្មេងៗ ១លាននាក់ទៀត ប្រឈមហានិភ័យពុំបានចូលសាលារៀនតែម្តង ៕