ក្រុមអាជ្ញាធរនិយាយថា អគ្គិភ័យកាលពីយប់ទាបភ្លឺកន្លងទៅនៅសណ្ឋាគាររមណីយដ្ឋានជិះស្គី បានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ និងមនុស្ស ៥១នាក់ផ្សេងទៀត រងរបួស នៅតំបន់ភាគពាយ័ព្យប្រទេសទួរគី នាថ្ងៃអង្គារនេះ ខណៈរូបភាពវីដេអូឃ្លីប ឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់អណ្តាតភ្លើង និងផ្សែង ដែលបានហ៊ុមព័ទ្ធអគារកម្ពស់ ១២ជាន់ ។
លោក Abdulaziz Aydin គឺជាអភិបាលក្រុង Bolu និយាយប្រាប់ទូរទស្សន៍រដ្ឋ TRT ថា អគ្គិភ័យ បានចាប់ផ្តើមឆាបឆេះឡើងនៅជាន់ភោជនីយដ្ឋាននៃសណ្ឋាគារ ស្ថិតក្នុងរមណីយដ្ឋានជិះស្គី Kartalkaya កាលពីវេលាម៉ោង ៣ និង ២៧នាទីព្រឹកទាបភ្លឺ ត្រូវនឹងម៉ោង ០០ និង ២៧នាទីម៉ោងសកល ។
លោកនិយាយថា មាននូវភ្ញៀវ ២៣៤នាក់ នៅក្នុងសណ្ឋាគារ Grand Kartal ដែលផ្នែកខាងក្រៅធ្វើពីឈើ ៕