ភរិយាទណ្ឌិតប៉ាឡេស្ទីនជាប់ពន្ធនាគារយូរបំផុតនៅអ៊ីស្រាអែលសង្ឃឹមថាប្តីរបស់គាត់ចៀសផុតពីការនិរទេសខ្លួន

2025/01/22 03:04:27 am        58

លោក Nael Barghouti គឺជាទណ្ឌិតប៉ាឡេស្ទីនជាប់ពន្ធនាគារអ៊ីស្រាអែលយូរបំផុត ចូលចិត្តដាំដើមក្រូចនៅក្នុងសួនច្បាររបស់គាត់ ប៉ុន្តែគាត់ពុំធ្លាប់ដែលបានទទួលទានវាអស់រយៈពេល ១ទសវត្សរ៍ចុងក្រោយនេះ ។

ត្រូវបានគេគោរពដោយក្រុមជីវពលថាជាព្រឹទ្ធបុរសនៃទណ្ឌិតរបស់ពួកគេ លោក Barghouti ស្ថិតក្នុងចំណោមជនប៉ាឡេស្ទីនជាង ២០០នាក់ ដែលនឹងត្រូវនិរទេសក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះដូរចំណាប់ថ្នូរជាមួយអ្នកទោស ។

ភរិយារបស់គាត់អ្នកស្រី Eman Nafe ធ្លាប់ជាទណ្ឌិតផងដែរជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំនៅអ៊ីស្រាអែល សម្រាប់ការចោទប្រកាន់ថាបានរៀបផែនការវាយប្រហារអត្តឃាត ។ អ្នកស្រីនិយាយថា ពួកយើងទទួលបានការបញ្ជាក់ថា ប្តី Nael នឹងត្រូវនិរទេសខ្លួន ។

អ្នកស្រីនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អ្នកស្រីមានការតក់ស្លុត និងទុក្ខក្រៀមក្រំជាខ្លាំង ។ ពួកយើងមានការព្រួយបារម្ភ ហើយពួកយើងសង្ឃឹមថា វានឹងមិនកើតឡើងនោះទេ ដោយសារអ្នកស្រីដឹងច្បាស់ថា ប្តីរបស់គាត់មិនអាចទទួលយកបានឡើយការនិរទេសបែបនេះ ។

លោក Nael វ័យ ៦៧ឆ្នាំ បានចំណាយពេល ៤៤ឆ្នាំនៅក្នុងពន្ធនាគារអ៊ីស្រាអែល គឺជារយៈពេលជាប់ពន្ធនាគារយូរជាងជនប៉ាឡេស្ទីណាៗទាំងអស់ ។ ដោយជាប់ពន្ធនាការក្នុងឆ្នាំ ១៩៧៨ សម្រាប់ការសម្លាប់អ្នកបើកបររថយន្តក្រុងអ៊ីស្រាអែល លោកត្រូវបានដោះលែងឲ្យមានសេរីភាពវិញនៅក្នុងឆ្នាំ ២០១១ នៅក្នុងការដោះដូរអ្នកទោសលើកមុន ប៉ុន្តែរយៈពេល ៣ឆ្នាំក្រោយមក លោកត្រូវបានចាប់ខ្លួនម្តងទៀត ហើយនិងជាប់ពន្ធនាគារចាប់តាំងពីពេលនោះរហូតមក ។

អ្នកស្រី Nafe និយាយថា អ្នកស្រីមិនស្គាល់មុខប្តីរបស់គាត់ថាទៅជាបែបណានោះទេ ពីព្រោះថាអ្នកស្រីត្រូវបានហាមឃាត់មិនឲ្យជួបប្តី អស់រយៈពេល ២ឆ្នាំចុងក្រោយនេះ ។

អ្នកស្រីនិយាយថា អ្នកស្រីតែងតែមានសុទិដ្ឋនិយម ហើយអ្នកស្រីតែងតែសង្ឃឹមថា ប្តី Nael នឹងមកនៅរួមរស់ជាមួយពួកយើងក្នុងពេលដ៏ខ្លីខាងមុខនេះ ។ អ្នកស្រីបានរៀបចំផ្ទះសម្បែង ទិញសម្លៀកបំពាក់មួយចំនួនសម្រាប់ប្តី ។ វាមានរយៈពេល ១០ឆ្នាំកន្លះហើយ សម្លៀកបំពាក់របស់ប្តីគាត់ប្រហែលជារហែកអស់ហើយ ។

អ៊ីស្រាអែល និយាយថា ជនប៉ាឡេស្ទីនដែលត្រូវបានកាត់ទោសសម្រាប់ការសម្លាប់អ៊ីស្រាអែល ត្រូវតែនិរទេសជារៀងរហូត បើសិនជាពួកគេត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា ហើយពួកគេមិនត្រូវអនុញ្ញាតឲ្យវិលត្រឡប់មកផ្ទះនៅតំបន់វ៉េសប៊ែងវិញបាននោះទេ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm