កំពង់ធំ៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរខេត្តកំពង់ធំ បានប្រារព្ធមិទ្ទិញអបអរសាទរខួបលើកទី៦៨ បុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២១) និង ទិវាកំណើតកងយោធពលខេរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ។
ទិវានេះ គឺជាទិវាប្រវត្តិសាស្រ្ត និងជាថ្ងៃប្រពៃដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ បើទោះបីជាបច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងរងនូវវិបត្តិ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ ប៉ុន្តែរបៀបនៃការរស់នៅតាមបែបគន្លងថ្មី តាមការអនុវត្តន៍វិធានសុខាភិបាល និងការណែនាំរបស់គណៈកម្មាធិការបុណ្យជាតិ-អន្តរជាតិ សម្រេចរៀបចំពិធីបុណ្យនេះឡើង ដើម្បីរំលឹកគុណណូបការៈដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ដែលដឹកនាំទាមទារឯករាជ្យពីអាណានិគមនិយមបារាំង និងរំលឹកដល់គុណវីរៈកុលបុត្រ កុលធី កម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទគ្រប់ជំនាន់ ដែលឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗជាប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ រួមមាន ការតស៊ូដណ្តើមឯករាជ្យ ការពុះពារឆ្លងកាត់ដំណាក់កាល នៃសង្រ្គាម និងរបបប្រល័យពូជសាស្រ្ត ប៉ុល ពត ជាមូលដ្ឋានថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ដែលក៏សាងអ្វីៗគ្រប់បែបយ៉ាងរហូតដល់បច្ចុប្បន្ន។ ដើម្បីបន្តជាគំរូវីរៈភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា សូមកងកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសកម្លាំងយោធពលខេរភូមិន្ទ សូមបន្តការពារមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់ និងរួមចំណែកក៏សាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើន ក្នុងឯករាជ្យ សន្តិភាព ស្ថិរភាព ព្រមទាំងរួបរួមសាមគ្គីដ៏ទូលំទូលាយបំបាត់សោកនាដកម្ម និងមហត្តរាយដូចអតីតកាល៕












