ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេស​ដែលប្រើប្រាស់​ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

2025/01/22 04:47:06 pm        214

ពលរដ្ឋកម្ពុជា បាន​ថ្កោលទោសអាចារ្យហ្វី និងក្រុមសកម្មជន​អតីត​បក្ស​ប្រឆាំង​មួយ​ក្ដាប់​តូច​នៅ​ក្រៅប្រ​ទេសផ្សេ​ងទៀ​តដែលប្រើប្រាស់ពាក្យពេចន៍ ភាសាអសុរោះ និងជេរប្រមាថដល់​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល ដោយចាត់ទុកថា ពួកគេមិនសក្តិសមជាកូនខ្មែរដែលមានពូជពង្សវង្សត្រកូលថ្លៃថ្នូរ មាន​ចរិយាធម៌ខ្ពង់ខ្ពស់ ស្គាល់ចាស់ទុំ និងស្គាល់បុណ្យបាបនោះឡើយ។

លោក ឌិន សំអាត ប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា ​ក្នុងនាមជាពលរដ្ឋ លោក​សូម​ថ្កោល​ទោស​ទៅ​អាចារ្យហ្វី និងបក្ខពួកក្រុមប្រឆាំង​ក្រៅ​ស្រុកផ្សេង​ទៀត​ភ្លេច​កំណើត​កើត​ជា​ជាពលរដ្ឋ​ខ្មែរ ចាប់ផ្ដើមមើលងាយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ការជេរប្រមាថ ឬការប្រើប្រាស់​ភាសា​អសុរោះ​នេះ គឺបង្ហាញពីក្រមសីសធម៌ក្រុមប្រឆាំង បណ្ដុះយុវជន សកម្មជនបក្ស​ឱ្យ​ចេះជេរ​ប្រមាថ​កាត​ទាន​ខ្មែរគ្នាឯង។

លោកបញ្ជាក់ថា ថ្នាក់ដឹកនាំប្រទេសយើង គាត់មានអាយុច្រើនជាងឱពុកម្ដាយពួកគេទៅទៀត តែ​ពួក​គេ​ហ៊ានជេរប្រមាថ គ្មានគិតថា ជាមនុស្សចាស់ មនុស្សក្មេងទេ។ ជាពិសេស សកម្មជន​ប្រឆាំ​ង​ម្នាក់​ឈ្មោះ «អាចារ្យហ្វី» គេតាំងខ្លួនគេ ដូចជាអ្នកចេះដឹងខ្លាំងណាស់ គេអ្នកស្នេហាជាតិ»។

ពលរដ្ឋរូបនេះបន្ថែមថា ពាក្យសម្តី និងឥរិយាបថ​ច្រ​ឡើស​បើស​របស់​សមាជិក​ក្រុម​ជ្រុល​និយម​ក្រៅ​ច្បាប់​នេះ បានបង្ហាញឱ្យឃើញពីសារជាតិ «ទមិឡរបស់ក្រុមគេ ដែលដឹកនាំ​ដោយមេខ្លោង​ជាជន​ឧទ្ទាម​ក្រៅច្បាប់ ដែលមិនធ្លាប់គោរពច្បាប់ ជាតិ សាសនារបស់ខ្លួនទាល់តែសោះ។ ពួក​គេស្គាល់ និងប្រើតែពាក្យពេចន៍អុជអាល ព្យាបាទ គុំកួន និងគ្មាន​សន្តិភាព​ផ្លូវ​ចិត្ត​ជា​រៀង​រហូត​មក​។

ពលរដ្ឋម្នាក់ទៀតលោក ឡេវ សំអាន ប្រជាពលរដ្ឋរស់​នៅ​ភ្នំពេញ​បាន​និយាយថា លោកធ្លាប់​ស្គាល់​អាចារ្យហ្វី ជេរគ្រប់គ្នា គ្មានក្បាល គ្នាកន្ទុយទេ ជេរគេ ជេរ​ឯង​គ្រប់​តែ​គ្នា​នៅ​តាម​បណ្ដាញ​សង្គម​។ បើខ្លួនឯងបានទៅរស់នៅកូរ៉េហើយ គួរតែជួយផ្សព្វផ្សាយពីសត្តានុពលពីកម្ពុជា ប៉ុន្ដែ​បែរ​ជា​និយាយមើលងាយតែស្រុកទេសខ្លួនឯង ហើយតាំងខ្លួនឯងជាអ្នកស្នេហាជាតិ។

លោក​មានការសោកស្តាយ និងប្រឆាំងដាច់ខាតចំពោះឥរិយាបថ និងសម្តីអសីលធម៌​របស់​បុគ្គល​អាចារ្យហ្វី និងបុគ្គលប្រឆាំងមួយចំនួនទៀត ដែលជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេស​ជេរ​ប្រមាថសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានប្រើពាក្យពេចន៍អសុរោះ និង​គ្មាន​សីលធម៌។

ក្រៅពីបុគ្គលអាចារ្យហ្វីនេះ លោកបានលើកឡើងថា បុគ្គលពីរ​បីនាក់​ផ្សេង​ទៀតដូ​ច​ស្រ្តី​ម្នាក់​នៅ​ប្រទេស​ជប៉ុនឈ្មោះ លក្ខិណា ក៏តែងតែតម្លើងវោហារសាស្ត្រខ្ពស់កប់ពពក ប្រាសចាកឆ្ងាយ​ពី​ទំនៀម​ទម្លាប់ សុជីវធម៌ឱ្យសក្តិសមជាកូនខ្មែរដែលមានពូជពង្សវង្សត្រកូលថ្លៃថ្នូរ មាន​ចរិយាធ​ម៌ខ្ពង់ខ្ពស់ ស្គាល់ចាស់ ស្គាល់ទុំ និងស្គាល់បុណ្យ ស្គាល់បាបនោះឡើយ។

ចំណែកពលរដ្ឋខ្មែរ-ឥស្លាមម្នាក់ទៀតលោក អ៊ុល រីយាំង នៅក្រុងតាខ្មៅ ខេត្តកណ្តាល​បាន​និយាយ​ថា លោក​សូមអំពាវនាវដល់ពលរដ្ឋខ្មែរកុំចាត់ទុកអ្នកចេះជេរប្រមាថគេ ជាអ្នកស្នេហាជាតិ ហើយ​កុំគិតថា មានតែខ្លួនឯងមួយទេដែលជាអ្នកស្នេហាជាតិ។ ពួកគេគួរតែបញ្ឈប់ទៅ វិធីស្នេហា​ជាតិ​មាន​ច្រើនបែបច្រើនយ៉ាង កុំទាល់តែចេះជេរប្រមាថគេ បានចេះស្នេហាជាតិនោះទេ។

លោកបន្ថែមថា សម្តេចតេជោ ហ៊ុន សែន ជាឥស្សរជនកំពូលរបស់ជាតិ ជាមគ្គទេសក៍​សន្តិភាព​របស់​កម្ពុជា​ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ រំដោះអាយុជីវិតប្រជាពលរដ្ឋ និងប្រទេស​ជាតិ​ចេញ​ពី​រណ្តៅមរណៈនៃរបប ប៉ុល ពត ប្រល័យពូជសាសន៍។

គុណសម្បត្តិដ៏មហិមារបស់សម្តេចតេជោ ត្រូវបានទទួលស្គាល់ ផ្តល់តម្លៃ និងគោរពយ៉ាងធំធេង​ពី​សំណាក់​ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី និងនៅលើឆាកអន្តរជាតិផងដែរ។ សម្តេចតេជោ ត្រូវ​បាន​ថ្នាក់​ដឹកនាំ និងវេទិកាតំបន់ក៏ដូចជា សកលលោក បានផ្តល់ជូននូវសញ្ញាបត្របណ្ឌិតកិត្តិយស គ្រឿង​ឥស្សរិយយស ពានរង្វាន់ជាថ្នាក់ដឹកនាំគម្រូ ជាអ្នកការពា​រសន្តិភាព​យ៉ាង​ច្រើន​ឥត​គណនា​។

សម្តេចតេជោបានប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ មេត្តាធម៌ ព្រហ្មវិហារធម៌ ចំពោះបង​ប្អូន​ជន​រួម​ជាតិហើយតែងតែស្ថិតនៅជាប់ជាមួយពលរដ្ឋ ទទួលជួបសន្ទនា ស្តាប់មតិយោបល់​របស់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm