តំណាងភាគីនិយោជក និងសហជីព៖ កម្មករនិយោជិតបច្ចុប្បន្ន រស់នៅក្នុងបន្ទាត់ជីវភាពសមរម្យ

2025/01/22 04:56:29 pm        144

តំណាងភាគីនិយោជក និងសហជីព បានលើកឡើងថា ជីវភាពរបស់កម្មករនិយោជិតវិស័យកាត់ដេរនាពេលបច្ចុប្បន្នមានលក្ខណសមរម្យ និងធូរធារជាងមុន បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់លើការដំឡើងប្រាក់ឈ្នួលអប្បបរមា រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត។ ទន្ទឹមនេះ ការដំឡើងប្រាក់ឈ្នួលអប្បបរមាសមស្របជាមួយផលិតភាពក្នុងស្រុកនេះ អាចរក្សាបានទាំងស្ថិរភាពនៃការវិនិយោគនៅក្នុងស្រុក និងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានគូសបញ្ជាក់ថា ទាំងប្រាក់ឈ្នួលអប្បបរមាដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសម្រាប់ឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារក្នុ ងមួយខែ បូកបន្ថែមអត្ថប្រយោជន៍នានា និងការធ្វើការថែមម៉ោងទៀតនោះ ធ្វើឱ្យកម្មករនិយោជិតក្នុងម្នាក់ៗទទួលបានចំណូលប្រចាំខែប្រមាណជា ៣៦០ដុល្លារ។ ក្នុងនោះ កម្មករនិយោជិតដែលមានជំនាញវិញគឺទទួលបានប្រាក់ចំណូលប្រមាណ ៦០០ ទៅ៧០០ដុល្លារ។

ប្រធានសហភាពសិទ្ធិកម្មករកម្ពុជារូបនេះ លើកឡើងបន្តថា ក្រៅតែប្រាក់ចំណូលប្រចាំខែរបស់កម្មករនិយោជិត រាជរដ្ឋាភិបាលបានដាក់ចេញនូវសំណាញ់គាំពារសង្គមដល់កម្មករនិយោជិត ដូចជាការប្រើប្រាស់បណ្ណ ប.ស.ស. ដោយឥតគិតថ្លៃ រួមទាំងគោលនយោបាយមិនឱ្យឡើងថ្លៃទំនិញ ទឹកភ្លើង និងផ្ទះជួលសម្រាប់ពួកគេជាដើម។ ដែលទាំងនេះ ជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិបានគិតគូរ និងបន្តយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់ជីវភាពកម្មករនិយោជិត។

ស្របពេលដែលកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងវិស័យនេះផងដែរ លោក គឹម ចាន់សំណាង មើលឃើញថា ជីវភាពរបស់កម្មករនិយោជិតនាពេលបច្ចុប្បន្ននេះ មានភាពល្អប្រសើរជាងមុនច្រើន ពោលគឺរស់នៅក្នុងជីវភាពសមរម្យ។ បើតាមការសង្កេតរបស់លោកផ្ទាល់ គ្រួសារដែលមានសមាជិកជាអ្នកធ្វើការនៅក្នុងរោងចក្រភាគច្រើនមានមធ្យោបាយធ្វើដំណើរសម្រាប់គ្រួសារ មានផ្ទះស្នាក់នៅសមរម្យ និងមានសម្ភារៈប្រើប្រាស់ល្អៗ ដែលធ្វើឱ្យការរស់នៅរបស់ពួកគេមានភាពខុសប្លែកជាងពេលមុនៗស្ទើរតែទាំងស្រុង។

ទន្ទឹមនឹងនេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានគូសបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាដែលបានអនុម័តសម្រាប់ឆ្នាំ២០២៥ បានធ្វើឡើងដោយមានការគិតគូរច្បាស់លាស់ផ្អែកលើសេដ្ឋកិច្ចជាតិ និងសកលលោក និងមានការចូលរួមចរចាពីត្រីភាគី ធ្វើយ៉ាងណាប្រាក់ឈ្នួលអប្បបរមាដែលបានដាក់ចេញ ត្រូវតែធានាឱ្យបាននូវស្ថិរភាពសេដ្ឋកិច្ច ផលិតភាពក្នុងស្រុក និងជីវភាពរបស់បងប្អូនកម្មករនិយោជិត ជាពិសេសរក្សាបាននូវការប្រកួតប្រជែងទីផ្សារអន្តរជាតិជាមួយបណ្តាប្រទេសដែលមានកម្រិតវិនិយោគដូចប្រទេសកម្ពុជាផងដែរ។

លោក បានបន្ថែមថា ជាគោលការណ៍អន្តរជាតិដើម្បីធ្វើឱ្យការរស់នៅរបស់ពលរដ្ឋមានលក្ខណសមរម្យ គេត្រូវគិតគូរពីថ្លៃនៃការរស់នៅ (cost of living) ពោលគឺកំណត់ថ្លៃលើមុខទំនិញ និងសេវាមួយចំនួននៅក្នុងប្រទេស ថាតើការចំណាយចំណាយរបស់ពលរដ្ឋអស់ប៉ុន្មានក្នុងមួយខែ?។ ក្នុងនោះ ប្រសិនបើពលរដ្ឋចំណាយអស់១០០ ដុល្លារក្នុងមួយខែ ហើយចំណូលរបស់ពលរដ្ឋក្រោម ១០០ដុល្លារ នោះពួកគេកំពុងរស់នៅក្នុងបន្ទាត់ក្រីក្រ ដូច្នេះហើយការចរចារប្រាក់ឈ្នួលរបស់កម្ពុជាសម្រាប់កម្មករក៏ដូចគ្នាដែរ គឺត្រូវបានគិតគូរឱ្យផុតពីបន្ទាត់ក្រីក្ររបស់កម្មករនិយោជិតជាចាំបាច់បំផុត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm