សហជីពនៅកម្ពុជា៖ ក្រុមប្រឆាំងយក​ការស្លាប់របស់លឹមគិមយ៉ាជាឈ្នាន់ ដើម្បីប្រមូលកម្លាំងតវ៉ាករណីកោះគុត​

2025/01/22 05:55:12 pm        265

ភ្នំពេញ៖ សហជីពនៅកម្ពុជាបានមើលឃើញថា ដើម្បីគេងចំណេញនយោបាយ ក្រុម​ប្រឆាំង​មិន​ខ្វល់​ពីការ​ស្លាប់របស់សមាជិកខ្លួន គឺលោកលឹម គិមយ៉ានោះទេ ហើយថែមទាំងបាន​យក​ការ​ស្លាប់​នោះ​ធ្វើ​អាជីវកម្មន​យោបាយ និងជាឈ្នាន់​ដើម្បី​ប្រមូល​កម្លាំង​ប្រជា​រាស្ត្រ​ឱ្យ​ជួយ​ជំរុ​ញ​រដ្ឋាភិបាល​យក​សំណុំ​រឿង​កោះគុតទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បញ្ជាក់ថា ការស្លាប់របស់លោកលិមគិមយ៉ាងពិតជាឈ្នាន់ដើម្បីក្រុមប្រឆាំងប្រមូលកម្លាំង ទៅបង្កើតចលាចលក្នុងស្រុក ក្នុងបំណងដកសេចក្តីទុកចិត្តប្រជារាស្ត្រពីរដ្ឋាភិបាល និងដើម្បីបានលេសធ្វើបាតុកម្មក្រៅស្រុកជំរុញឱ្យរដ្ឋាភិបាលយកបញ្ហារឿងកោះគុតប្តឹងទៅ (ICJ)។

លោកថ្លែងថា៖«ក្រុមប្រឆាំងកំពុងយកការស្លាប់របស់លោកលិមគិមយ៉ាធ្វើជាឈ្នាន់ក្នុងការប្រមូលកម្លាំងរបស់ខ្លួនផ្សារភ្ជាប់និងបញ្ហាកោះគុតរវាង កម្ពុជា-ថៃ ដើម្បីបញ្ឆេះកំហឹងធ្វើឱ្យប្រជាពលរដ្ឋខឹងសម្បាទៅលើរាជរដ្ឋាភិបាល»។

លោកបន្ថែមថា ក្រុមប្រឆាំងមិនខ្លាចសោះឡើយក្នុងលះបង់សមាជិករបស់ខ្លួន ដើម្បីតែប្រយោជន៍នយោបាយ និងបក្ខពួកខ្លួន ហេតុនេះដើម្បីទម្លាក់កំហុសលើរាជរដ្ឋាភិបាល និងបំភាន់ការពិត ក្នុងការញុះញង់ឱ្យពលរដ្ឋខឹងសម្បា ឈប់ទុកចិត្តរដ្ឋាភិបាល ហើយងាកទៅចូលរួមជាមួយពួកគេ ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

លោកបញ្ជាក់ថា៖«គាត់មិនខ្លាចទេការបាត់បង់សមាជិក ឱ្យតែបានផលចំណេញនយោបាយ គាត់មិនខ្លាចប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាមម្តងហើយម្តងទៀតនោះទេ ឱ្យតែគាត់បានបំពេញមហិច្ឆតាចង់បានអំណាច ហើយផ្តួលរំលំរដ្ឋាភិបាលក្រៅប្រព័ន្ធបោះឆ្នោត»។

ស្រដៀងគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធកម្មករកម្ពុជា បានលើកឡើងថា ក្រុមប្រឆាំងកំពុងយកការស្លាប់លោកលិមគិមយ៉ាបង្វែរសាច់រឿងទៅជាបញ្ហាកោះគុត ប្រមាថចោទប្រកាន់រាជរដ្ឋាភិបាល ប៉ុន្តែរូបភាពនេះ ជាក់ស្តែង គ្មានប្រជាពលរដ្ឋចូលរួមជាមួយឡើយ។ 

លោកថ្លែងថា៖«ការស្លាប់លោកលិមគិមយ៉ាជាឈ្នាន់របស់ក្រុមប្រឆាំង១០០ភាគរយ ព្រោះរាជរដ្ឋាភិបាលគ្មានផលចំណេញអ្វីប៉ុនក្រចកដៃឡើយ។ ជាក់ស្តែងក្រុមលោកសមរង្ស៊ី និងបក្ខពួកប្រឆាំង អាចចំណាយធនធានគណបក្សខ្លួនឯងដើម្បីទម្លាក់កំហុសលើរដ្ឋាភិបាល»។ 

ទន្ទឹមនេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មើលឃើញថា ក្រុមប្រឆាំងក្រៅស្រុកបានរៀបចំល្ខោនមួយដោយយកការស្លាប់លោកលិមគិមយ៉ាធ្វើប្រធានបទ ចោទប្រកាន់រដ្ឋាភិបាល និងរុញរឿងរ៉ាវត្រឡប់ទៅកោះគុតវិញ ដោយសារបញ្ហាកោះគុតគ្មានអ្នកចាប់អារម្មណ៍។

លោកថ្លែងថា៖«បោកប្រាស់ពលរដ្ឋលែងបានរឿងកោះគុត ខាងក្រុមប្រឆាំងមួយក្តាប់តូចវារៀបចំយុទ្ធសាស្ត្រថ្មីរបស់គេ អ៊ីចឹងគេអាចហ៊ាន ខ្ញុំមិនវាយតម្លៃទេ ប៉ុន្តែ យើងមើលឃើញជាក់ស្តែង សួរថាតើអ្នកណាហ៊ានធ្វើដល់ថ្នាក់ហ្នឹង មានតែក្រុមប្រឆាំងហ្នឹង រីឯរដ្ឋាភិបាលចំណេញអី? វាអត់ចំណេញអីទេ។»

បើតាមលោកអ៊ុន តារ៉ា ក្រុមប្រឆាំងហ៊ានធ្វើគ្រប់បែបយ៉ាង ទោះបីជាត្រូវលះបង់កម្លាំងសមាជិកជាន់ខ្ពស់របស់ខ្លួនម្នាក់ឬពីរនាក់ក៏ដោយ ដើម្បីបង្កើតបញ្ហាទាញការចាប់អារម្មណ៍ហើយទម្លាក់កំហុសគ្រប់យ៉ាងលើរាជរដ្ឋាភិបាល រីឯខ្លួនឯងចំណេញនយោបាយតាមបែបស្វាស៊ីបាយលាបមាត់ពពែ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm