នៅឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបាន ៤៣,៤៥ លានដុល្លារ ខណៈកំពង់ផែព្រះសីហនុទទួលបាន ១១០,៣៨ លានដុល្លារ

2025/01/22 06:09:31 pm        319

ភ្នំពេញ៖ នៅឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានការដឹកជញ្ជូនឆ្លងកាត់ផែនាំចេញ-នាំចូល មានចំនួនសរុប ៤,៥១លានតោន និងទទួលបានចំណូលសរុបប្រមាណ ៤៣,៤៥លានដុល្លារ កើនឡើង ១៦,៦០ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧,២៧លានដុល្លារ។ នេះបើតាមរបាយការណ៍ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនខណៈកំពង់ផែព្រះសីហនុទទួលបាន ១១០,៣៨ លានដុល្លារ កើនឡើង ២៤,១២% ធៀបនឹងឆ្នាំ២០២៣។

បើតាមរបាយការណ៍ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចំពោះការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនេះ ក្នុងឆ្នាំ២០២៤ ក្រសួងបានផ្តល់សេវាចុះបញ្ជី ១) នាវាផ្លូវទឹកចំនួន ២៦ គ្រឿង និង ២)នាវាផ្លូវសមុទ្រចំនួន ១០គ្រឿង ក្នុងនោះទទួលបានចំណូលសរុបពីការផ្ដល់សេវាដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ចំនួន ២ ២៨១ លានរៀល កើនឡើង ៣,៨៧% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ២ ១៩៦លានរៀល។

ទន្ទឹមគ្នានេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានការដឹកជញ្ជូនទំនិញឆ្លងកាត់ផែ (នាំចូល និងនាំចេញ) មានចំនួនសរុប ៩,៦០លានតោន និងទទួលបានចំណូលសរុបប្រមាណ ១១០,៣៨លានដុល្លារអាម៉េរិក កើនឡើង ២៤,១២% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៨៨,៩៤លានដុល្លារអាម៉េរិក។ ចំណែកកំពង់ផែស្វយ័តភ្នំពេញ សម្រេចបានការដឹកជញ្ជូនទំនិញឆ្លងកាត់ផែ (នាំចូល និងនាំចេញ) មានចំនួនសរុប ៤,៥១លានតោន និងទទួលបានចំណូលសរុបប្រមាណ ៤៣,៤៥លានដុល្លារអាម៉េរិក កើនឡើង ១៦,៦០% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧,២៧ លានដុល្លារអាម៉េរិក។

ពាក់ព័ន្ធនឹងការងារភស្តុភារកម្ម ក្រសួងបានបានបញ្ចប់ ទី១) ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ, ទី២)ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផែនការគ្រប់ជ្រុងជ្រោយនៃគម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ, ទី៣) ការសិក្សាបុរេសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងបាត់ដំបង និង ទី៤)គម្រោងអភិវឌ្ឍន៍មណ្ឌលភស្ដុភារកម្មតាមផ្លូវដែកភាគខាងជើង។

បច្ចុប្បន្នក្រសួងបាននិងកំពុង ទី១) សិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ដោយសហការជាមួយស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC), ទី២) ការសិក្សាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនចំនួន ៤ រួមមាន ភ្នំដិន-ខេត្តតាកែវ ត្រពាំងថ្លុង-ខេត្តត្បូងឃ្មុំ ត្រពាំងស្រែ-ខេត្តក្រចេះ និងអូយ៉ាដាវ-ខេត្តរតនគិរី, និង ទី៣) ការសិក្សាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង នៅខេត្តគោលដៅចំនួន៤ មាន ខេត្តកំពង់ឆ្នាំង កំពង់ចាម តាកែវ និងព្រៃវែងផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm