ព្យុះរដូវរងាដ៏កម្រមួយបានបក់បោកពាសពេញឆ្នេរឈូងសមុទ្រសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (២១ មករា) ដោយបំបែកកំណត់ត្រានៃការធ្លាក់ព្រិលដែលមានអាយុជាងមួយសតវត្សរ៍នៅតំបន់ភាគខាងត្បូងដោយមានខ្យល់បក់ខ្លាំងខុសពីធម្មតា ខណៈផ្នែកភាគច្រើននៃសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងអាកាសធាតុត្រជាក់ខ្លាំងដ៏គ្រោះថ្នាក់។

សេវាអាកាសធាតុជាតិនិយាយថា ការព្រមានអំពីព្យុះព្រិលបានចូលជាធរមានសម្រាប់មនុស្ស ៣១លាននាក់ ចាប់ពីភាគខាងត្បូងរដ្ឋ Texas ឆ្ពោះទៅភាគខាងកើតតាមរយៈរដ្ឋ Georgia និងភាគខាងជើងទៅកាន់រដ្ឋ Carolina ទាំងពីរ និងចូលទៅក្នុងរដ្ឋ Virginia រហូតដល់ព្រឹកថ្ងៃពុធ ២២ មករា នេះ។

ជាមួយនឹងខ្យល់ព្យុះរំកិលទៅទិសខាងកើត អាជ្ញាធរនៅជិតទីក្រុង Houston បានកាយព្រិលចេញពីផ្លូវហាយវេកាល ខណៈសាលារៀនត្រូវបានបិទនៅថ្ងៃអង្គារ និងថ្ងៃពុធ ដោយទីក្រុងធំជាងគេទីបួននៅសហរដ្ឋអាមេរិកមួយនេះ រំពឹងថានឹងមានព្រិលធ្លាក់កម្រាស់ប្រហែល ១០សង់ទីម៉ែត្រ។
ជាមួយគ្នានេះ អាជ្ញាធរ Houston កំពុងស៊ើបអង្កេតការស្លាប់ ២នាក់ដែលអាចទាក់ទងនឹងអាកាសធាតុដ៏អាក្រក់នេះ៕