លោក Trump និយាយថា នឹងដាក់ពន្ធលើសហភាពអឺរ៉ុប និងបានព្រមានអំពីអត្រាពន្ធ១០% លើប្រទេសចិន

2025/01/22 06:40:20 pm        119

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានសន្យា កាលពីថ្ងៃអង្គារ ទី២១ ខែមករា ថានឹងដាក់ពន្ធលើសហភាពអឺរ៉ុប និងបានបញ្ជាក់ថាពន្ធ១០ភាគរយនឹងដាក់លើការនាំចូលរបស់ប្រទេសចិន ដែលអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ នៅត្រឹមថ្ងៃទី១ ខែកុម្ភៈ។

លោក Trump ដែលបាននិយាយទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន មួយថ្ងៃបន្ទាប់ពីការស្បថចូលកាន់តំណែង បានលើកឡើងពីតម្រូវការដើម្បីកែតម្រូវអតុល្យភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយសហរដ្ឋអាមេរិក ខណៈមានគោលបំណងម្តងទៀតលើទីក្រុងប៉េកាំង ជុំវិញការជួញដូរសារធាតុញៀនហ្វង់តានីល(fentanyl) ។

លោក Trump បាននិយាយអំពីសហភាពអឺរ៉ុបថា «ពួកគេប្រព្រឹត្តមកលើយើងយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះពួកគេនឹងត្រូវដាក់ពន្ធ» «អ្នកពុំអាចទទួលបានយុត្តិធម៌ទេ បើអ្នកមិនធ្វើដូច្នេះ»។

លោក Trump បានបញ្ជាក់ទៅកាន់ប្លុកនេះ ដោយនិយាយថា ប្លុកអឺរ៉ុប មិនបាននាំចូលផលិតផលអាមេរិកគ្រប់គ្រាន់ទេ ហើយលោកនឹង «បំបាត់បញ្ហាទាំងនេះចេញ» ដោយការដាក់ពន្ធ ឬដោយការជំរុញឱ្យមានការទិញប្រេង និងឧស្ម័នបន្ថែមទៀត។

លោក Trump បាននិយាយឡើងវិញនូវការគំរាមរបស់លោកកាលពីថ្ងៃអង្គារ ក្នុងការដាក់ពន្ធ១០ ភាគរយលើប្រទេសចិន ដោយនិយាយថា វា «ផ្អែកលើការពិត ដែលថាពួកគេកំពុងបញ្ជូនសារធាតុហ្វង់តានីល ទៅកាន់ប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា» ។

នៅពេលត្រូវបានសួរ ថាតើពន្ធទាំងនេះអាចត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះទេ នោះលោកបាននិយាយថា «ប្រហែលជា នៅថ្ងៃទី១ ខែកុម្ភៈគឺជាកាលបរិច្ឆេទដែលយើងកំពុងសម្លឹងមើល»។

នេះគឺជាកាលបរិច្ឆេទដូចគ្នា ដែលលោកបាននិយាយថា លោកអាចដាក់ពន្ធ២៥ភាគរយ លើប្រទេសកាណាដា និងម៉ិកស៊ិក ដោយចោទប្រកាន់ប្រទេសទាំងពីរ ពីការខកខានមិនបានបញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរសារធាតុញៀនហ្វង់តានីល ចូលទៅក្នុងសហរដ្ឋអាមេរិក។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm