ស្នាក់ការសន្តិសុខកងរាជអាវុធហត្ថច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់ បង្ក្រាបក្រុមក្មេងទំនើង ៥នាក់ផឹកស៊ីកាប់គ្នា

2025/01/22 07:50:36 pm        502

ខេត្តឧត្តរមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខច្រកទ្វារព្រំដែនអន្តរ ជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យដឹកនាំដោយលោកវរសេនីយ៍ទោ ប៊ូ បូរ៉ាន់ នាយសេនាធិការរង កងរាជ អាវុធ​ហត្ថ​ឧត្តរមានជ័យ ចុះបង្ក្រាបចាប់បានក្រុមក្មេងទំនើង ចំនួន០៥នាក់ ដែលជួប​ជុំ​ផឹក​ស៊ី​បង្ក​ជម្លោះ​ប្រើហិង្សា។

ក្នុងករណីនោះដែរលោកវរសេនីយ៍ទោ ប៊ូ បូរ៉ាន់ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា ពីលោក​ឧត្តម​សេនីយ៍ត្រី លី ដារិទ្ធ មេ បញ្ជាការ នៃបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោក​បានដឹកនាំកងកម្លាំង សមត្ថកិច្ចកងរាជអាវុធហត្ថ ក្នុងអង្គភាពស្នាក់ការសន្តិសុខ ច្រកទ្វារ​ព្រំដែន​អន្តរជាតិអូរស្មាច់ ចំនួន០៩នាក់ នាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២៤​និង​៣០​នាទី ចុះបង្ក្រាបចាប់ឃាត់ខ្លួនក្មេងទំនើង ១ ក្រុមផឹកស៊ីបង្កជម្លោះចំនួន០៥នាក់ នៅ​ចំណុច​ផ្សារ​ថ្មសង្កាត់អូរស្មាច់ ហាងផឹកស៊ីមួយកន្លែងយីហោ OK ICE ដកហូតទូរសព្ទចំនួន ៥​គ្រឿង​កាំបិត​តាំងតោចំនួន២ ។

ក្រុមក្មេងទំនើងទាំង០៥នាក់នេះ គឺ: ទី១-ឈ្មោះ ម៉េង ហុង ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករសំណង់ ទី-២: ឈ្មោះលឹម សុខហ៊ុយភេទ ប្រុសអាយុ ២៩ឆ្នាំ មុខរបរកម្មករសំណង់ ទី៣-ឈ្មោះប្រុស ពេទ្យភេទប្រុសអាយុ ២៣ ឆ្នាំ មុខរបរកម្មករសំណង់ ទី៤-ឈ្មោះគៀត បូរ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ មុខ របរកម្មករសំណង់ និងទី៥- ឈ្មោះ សុខ ហួរ ភេទប្រុសអាយុ ៣០ ឆ្នាំ មុខរបរកម្មករសំណង់ជនសង្ស័យទាំង០៥នាក់ រស់នៅភូមិអូរស្មាច់សង្កាត់អូរស្មាច់ ក្រុង​សំរោង​ខេត្តឧត្តមានជ័យ ។

ករណីបង្ករហឹង្សានេះកើតឡើងដោយក្រុមក្មេងទំនើងខាងលើបានយកកាំបិតតាំងតោកាប់ទៅលើ

១/​ជនរងគ្រោះឈ្មោះអៀ សុវណ្ណារ៉ា ភេទប្រុសអាយុ ៣៣ឆ្នាំ​សន្តិសុខ​ក្រុមហ៊ុន​ចិន​រីសតអូរ​ស្មាច់​បណ្ដាល​ឲ្យ​របួសត្រង់កផ្នែកខាងឆ្វេងស្រាល។

២/ឈ្មោះឈឿន ឆារ៉ាន់ ភេទប្រុសអាយុ ២៨ឆ្នាំមុខរបរសន្តិសុខ

៣/ឈិត អំរ៉ា ភេទប្រុសអាយុ២៦ឆ្នាំមុខរបរសន្តិសុខបច្ចុប្បន្នរស់នៅភូមិ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យរងរបួសម្រាមដៃឆ្វេងស្រាល។

បច្ចុប្បន្នជន​សង្ស័យទាំង០៥នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរា​ជ​អាវុធ​ហត្ថ​ខេត្ត​ឧត្តរមាន​ជ័យ​ចាត់​ការតាមនីតិវិធីច្បាប់។អត្តបទពីៗឧត្តរមានជ័យ៤០គីឡូ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm