កូរ៉េខាងជើង ចោទអាមេរិក ពីអំពើឃោរឃៅក្នុងសង្រ្គាមកូរ៉េ បន្ទាប់ពីលោក Trump កាន់តំណែង

2025/01/22 08:58:08 pm        69

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃពុធ (២២ មករា) នេះ បានរាយការណ៍ពីការចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ប៉ុន្តែមិនមានការអត្ថាធិប្បាយណាមួយពីតំណែងមេដឹកនាំជាថ្មីរបស់លោកទេ ប៉ុន្តែបានចោទប្រកាន់សហរដ្ឋអាមេរិក ថាបានប្រព្រឹត្តអំពើឃោរឃៅក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បន្ទាប់ពីតំណែងថ្មីរបស់លោក Trump។

សារព័ត៌មាន Rodong Sinmun ដែលជាតំណាងរបស់គណបក្សកម្មករកំពុងកាន់អំណាច បានចេញផ្សាយអត្ថបទខ្លីមួយដោយនិយាយថា លោក Trump ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីទី៤៧ ក្នុងការបោះឆ្នោតខែវិច្ឆិកា ហើយពិធីឡើងកាន់តំណែងត្រូវបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ។

ប្រព័ន្ធផ្សព្វផ្សាយនេះមិនបានបញ្ជាក់លម្អិត និងរួមបញ្ចូលការអត្ថាធិប្បាយណាមួយលើលោក Trump ឬកិច្ចការរបស់អាមេរិកទេ ប៉ុន្តែបង្ហាញរូបថតសិស្សសាលាដែលទទួលការអប់រំឃោសនាពីសង្គ្រាមកូរ៉េ និង "ពោរពេញដោយកំហឹងចំពោះអំពើឃោរឃៅដែលអាមេរិកបានប្រព្រឹត្ត"។

គួររម្លឹកថា លោក Trump ធ្លាប់ធ្វើកិច្ចប្រជុំកំពូលមិនធ្លាប់មានពីមុនមកជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ខ្លួន ហើយបានលើកសរសើរទំនាក់ទំនងផ្ទាល់ខ្លួនរបស់ភាគីទាំងពីរ។ កូរ៉េខាងត្បូងនិយាយថា ការបាញ់មីស៊ីលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង ជាការទាក់ទាញចំណាប់អារម្មណ៍លោក Trump និងបង្ហាញកម្លាំងដាក់អាមេរិក៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        381
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm