កម្ពុជាកំពុងអនុវត្តប្រព័ន្ធថវិកា ដោយមានភាពទទួលខុសត្រូវរបស់ស្ថាប័នសាធារណៈ

2025/01/22 02:47:13 pm        162

ប្រព័ន្ធថវិការបស់កម្ពុជាត្រូវបានកែប្រែ ពីប្រព័ន្ធដែលខ្វះចន្លោះ មកជាប្រព័ន្ធដែលមានសមាសធាតុគ្រប់ជ្រុងជ្រោយ, បច្ចុប្បន្នកំពុង អនុវត្តដំណាក់កាលចុងក្រោយ នូវគណនេយ្យភាពសមិទ្ធកម្ម នៃផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអាទិភាព ពង្រឹងប្រសិទ្ធភាព គុណភាព និងការទទួលខុសត្រូវលើលទ្ធផលនៃការអនុវត្តរបស់ស្ថាប័នសាធារណៈ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លើកឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «លទ្ធកម្ម សាធារណៈប្រកបដោយចីរភាពនៅកម្ពុជា» នៅថ្ងៃទី ២២ ខែ មករា នេះថា នៅក្នុងរយៈពេល៥ឆ្នាំដំបូង នៃការអនុវត្តដំណាក់កាលទី១ នៃកម្មវិធីកែទម្រង់, ថវិកាជាតិត្រូវបានកែលម្អឲ្យមានភាពជឿទុកចិត្ត, ដែលទទួលបាននូវការវាយតម្លៃខ្ពស់ ពីតួអង្គពាក់ព័ន្ធទាំងអស់, ទាំងប្រជាពលរដ្ឋ, មន្ត្រីរាជការ, និងស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរ-ជាតិ ។ ទាំងអស់នេះ សុទ្ធសឹងជាសមាសធាតុគន្លឹះ ដែលបាននិង កំពុងរួមចំណែកដល់ការបង្កើនទំហំថវិកា និងការពង្រឹងការគ្រប់គ្រងចំណូលថវិការដ្ឋ ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់ គ្រងចំណាយ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ចំពោះកសាងបានជាមូលដ្ឋាននូវសមាសធាតុចាំបាច់ទាំងឡាយ នៃប្រព័ន្ធថវិកាទំនើប ដែលឆ្លើយតបនឹងឧត្តមានុវត្តជាអន្តរជាតិ ក្នុងនោះក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ប្រព័ន្ធថវិការបស់កម្ពុជាត្រូវបានកែប្រែ ពីប្រព័ន្ធ ដែលមានការខ្វះចន្លោះជាច្រើន មកជាប្រព័ន្ធដែលមានសមាសធាតុគ្រប់ជ្រុងជ្រោយ ដោយចាប់ផ្តើមពីដំណាក់កាលដំបូង នៃការធ្វើ ឲ្យថវិកាមានភាពជឿទុកចិត្ត។ បន្ទាប់មកក្នុងដំណាក់កាលទី២ គឺការបន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ, ហើយបន្តមកទៀតក្នុង ដំណាក់កាលទី៣ គឺការសម្រេចបានជាសារវន្ត នូវសមាសធាតុគន្លឹះទាំងឡាយ នៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ តាម រយៈការអនុវត្តថវិកាកម្មវិធី សំដៅធ្វើឲ្យថវិកាជាតិកាន់តែត្រូវបានផ្លាស់ប្ដូរទៅជាថវិកាបែបវិមជ្ឈការ និងផ្ដោតលើលទ្ធផលនិងសមិទ្ធកម្ម ។ ចំណែកទិដ្ឋភាពឌីជីថល ការគ្រប់គ្រងថវិកា ទាំងថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ, ក៏ត្រូវបានផ្លាស់ប្ដូរជាបណ្ដើរៗ ទៅកាន់ ការគ្រប់គ្រងតាមរយៈ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការ-គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា ក្នុងបរិបទនេះ បើពិនិត្យលើវដ្ដថវិកាទាំងក្នុងដំណាក់កាលរៀបចំ ថវិកាអនុម័តថវិកា, អនុវត្តថវិកា, ត្រួតពិនិត្យថវិកា, តាមដានថវិកា និងវាយតម្លៃថវិកា, ប្រព័ន្ធថវិកាកម្ពុជាមានសមាសធាតុចាំបាច់ គ្រប់គ្រាន់, ទាំងលើទិដ្ឋភាពស្ថាប័ន, ប្រព័ន្ធគ្រប់គ្រង, ក្របខណ្ឌគតិយុត្ត, យន្តការ, និងធនធានមនុស្ស, ដែលធ្វើឲ្យស្ថាប័នរដ្ឋមាន សមត្ថភាព អាចឆ្លើយតបបានកាន់តែប្រសើរឡើង ទៅនឹងតម្រូវការក្នុងការអភិវឌ្ឍ និងដោះស្រាយប្រកបដោយប្រសិទ្ធភាព នូវបញ្ហា នានា, ជាពិសេសនៅពេលមានវិបត្តិដែលមិនអាចស្មានទុកជាមុន។ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់ សម្រាប់ការចាប់យក ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម ដែលជាគោលដៅចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការសម្រេច ឲ្យបាននៅក្នុងដំណាក់កាលទី៤ (២០២៣-២០២៧) នូវគណនេយ្យភាពសមិទ្ធកម្ម មានន័យថា ជាការទទួលខុសត្រូវលើលទ្ធផល ចុងក្រោយ ស្របគ្នានឹងការប្រែប្រួលជាសារវន្តនៃផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអាទិភាព សំដៅពង្រឹងប្រសិទ្ធភាព, គុណភាព និងការទទួលខុសត្រូវលើលទ្ធផលនៃការអនុវត្តរបស់ស្ថាប័នសាធារណៈ និងមន្ត្រីរាជការ ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am