មន្ត្រីម៉ាឡេស៊ី៖ កិច្ចសហប្រតិបត្តិការរបស់អាស៊ាន សំខាន់សម្រាប់សន្តិភាព និងសន្តិសុខក្នុងតំបន់

2025/01/22 10:14:15 pm        124

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសម៉ាឡេស៊ី លោក Saifuddin Nasution Ismail បាននិយាយ កាលពីថ្ងៃអង្គារថា កិច្ចសហប្រតិបត្តិការឆ្លងព្រំដែនក្នុងចំណោមសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានសារៈសំខាន់ក្នុងការរក្សាសន្តិភាព និងសន្តិសុខ ក្នុងតំបន់។

លោក Saifuddin បាននិយាយនៅក្នុងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអន្តរជាតិអាស៊ី និងពិព័រណ៍ឆ្នាំ២០២៥ (AISSE 2025) ថា វាមានសារៈសំខាន់ជាពិសេសសម្រាប់អាស៊ាន ក្នុងការជម្នះលើបញ្ហាប្រឈមនានាផ្នែកសន្តិសុខដែលមានស្រាប់ និងកំពុងកើតមាន រួមទាំងការគំរាមកំហែងឧក្រិដ្ឋកម្មឆ្លងដែន។

«សម្រាប់ដៃគូអាស៊ាន តួនាទីនៃកិច្ចសហប្រតិបត្តិការ និងការកសាងទំនុកចិត្ត ត្រូវតែឈានដល់ក្នុងកម្រិតបន្ទាប់ អាស៊ានគួរតែរក្សាភាពស្អិតរមួត ឆ្លើយតប និងចូលរួមក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់»។

លោកក៏បានសង្កត់ធ្ងន់ថា អាស៊ាន ត្រូវតែធ្វើការរួមគ្នាដើម្បីធ្វើឱ្យតំបន់នេះមានសុវត្ថិភាព សេរីភាព និងឯករាជ្យ ពីការគម្រាមកំហែងសន្តិសុខគ្រប់រូបភាព រួមទាំងភាពជ្រុលនិយម និងអំពើភេរវកម្ម។

ដោយត្រូវបានរៀបចំឡើងដោយក្រសួងមហាផ្ទៃប្រទេសម៉ាឡេស៊ី និងនគរបាលភូមិន្ទម៉ាឡេស៊ី កិច្ចប្រជុំកំពូលសន្តិសុខអន្តរជាតិអាស៊ី និងពិព័រណ៍ឆ្នាំ២០២៥ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្សារភ្ជាប់ព្រំដែនសម្រាប់ពិភពលោកដែលកាន់តែមានសុវត្ថិភាព តាមរយៈការស៊ើបការណ៍រួម គំនិតផ្តួចផ្តើមបណ្តុះបណ្តាលរួម និងយុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខឆ្លងដែន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm