សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា១ខ្នង និងអគារអន្តេវាសិកដ្ឋាន​ ព្រមទាំងសម្ធិទផលនានា ក្នុងស្រុកសង្គមថ្មី

2025/01/22 10:38:11 pm        111

ព្រះវិហារ៖ អគារសិក្សា ១ខ្នង មាន ៥បន្ទប់ និង​អគារអន្តេវាសិកដ្ឋានសិស្សប្រុស​ ១ខ្នង​ មាន៤បន្ទប់ព្រមទាំងសមិទ្ធផលនានា ក្នុងសាលាវិទ្យាល័យសង្គមថ្មី ស្ថិតក្នុងឃុំចំរេីន ស្រុកសង្គមថ្មី ដែលឧបត្ថម្ភដោយអង្គការសម្រេចសុបិនកុមារកម្ពុជា ត្រូវបានបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះ លោក​ គឹម​ ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរស្រុក និងឃុំ ដែលបានខិតខំប្រឹងប្រែងក្នុងកៀរគររកប្រភព​ធនធាន​ថវិកា នានាដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសគឺវិស័យអប់រំក្នុងការបណ្តុះកសាង និងអភិវឌ្ឍន៍​ ធនធានមនុស្ស ស្របតាមចក្ខុយវិស័យយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល កម្ពុជា។ជាមួយនេះលោកក៏ថ្លែងនូវអំណរគុណដល់ស្ថាបនិកគម្រោងអង្គការសម្រេចសុបិន កុមារកម្ពុជាដែលបានបរិច្ចាគថវិកា និងខិតខំកៀរគររកប្រភពថវិកា ​ពីសប្បុរសជននានា ជួយ​សាងសង់​អគារសិក្សា បង្គន់អនាម័យ​ ភ្ជាប់ប្រព័ន្ធភ្លើងអគ្គីសនី ​និងសមិទ្ធផលមួយចំនួនទៀត សម្រាប់​សាលាវិទ្យាល័យនៅក្នុងស្រុកសង្គមថ្មី​ ខេត្តព្រះវិហារ។

លោក​ គឹម​ ចាន់បញ្ញា​ ក៏បានគូសបញ្ជាក់អំពីសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុង ចំណោម​សមិទ្ធផលជាច្រើន ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ​នីតិកាលទី៧ ក្រោមការ​ដឹកនាំ ប្រកបដោយ​គតិបណ្ឌិតដ៏​ឈ្លាសវៃ ​និងជា​អគ្គមគ្គុទ្ទេសក៍​វ័យ​ក្មេង​ដ៏ឆ្នើម​ពោរពេញ ដោយ​សមត្ថភាព ចំណេះដឹង និងថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋបន្ដ្រី​នៃព្រះរាជាណាចក្រកម្ពុជា ​ដែលបានបន្តមរតកនយោបាយ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ​និងច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជា​ណាចក្រកម្ពុជា បានបន្តដឹកនាំប្រទេសជាតិធានាបាននូវសុខ សន្តិភាព ស្ថិរភាពនយោបាយ និង​ការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ ​ឈរលើគ្រប់វិស័យ ​និងសម្បូរសប្បាយរុងរឿង ប្រជាពលរដ្ឋ​រស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ​ព្រមទាំងទទួលបានកិត្យានុភាព ល្បីល្បាញ​ទាំងក្នុងតំបន់ និងសកលលោក ព្រមទាំងបានដាក់ចេញនូវ​ ចក្ខុវិស័យ ក្នុងការប្រែក្លាយ​កម្ពុជា​ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

បន្ថែមពីនេះ រាជរដ្ឋាភិបាល​ បានអនុវត្តដោយជោគជ័យ នូវគម្រោង «មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណង ​ដើម្បីកៀរគរថវិកាកសាងហេដ្ឋ រចនា​សម្ព័ន្ធតាមបណ្ដោយ​ព្រំដែន ​ដោយផ្តោតលើការកសាងផ្លូវក្រវ៉ាត់​ព្រំដែន​ព្រមទាំងបានផ្តល់ឱកាសឱ្យ​ប្រជាពលរដ្ឋ​ខ្មែរគ្រប់​មជ្ឈដ្ឋាន ​ទាំងក្នុង និងក្រៅប្រទេស ​បានចូលរួម​ចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅ​ក្នុងបុព្វហេតុការពារ​ និងអភិវឌ្ឍន៍​ជាតិ ក្នុងស្មារតី មហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និង បូរណភាពទឹកដី​ ក៏ដូចជាការជំរុញការអភិវឌ្ឍ ​នៅតាមតំបន់ព្រំដែន​ ឱ្យបានកាន់​តែរឹងមាំ និងប្រកប ដោយចីរភាព។

ជាចុងបញ្ចប់លោកបានផ្ដល់អនុសាសន៍​ផ្ដាំផ្ញេី​ដល់​អាជ្ញាធរស្រុក ឃុំ ​កងកម្លាំងប្រដាប់អាវុធ និង​អង្គការ ដៃគូអភិវឌ្ឍន៍​ទាំងអស់សូមបន្តកិច្ចសហការឱ្យបាន​ជិតស្និទ្ធ​ក្នុងការ​ជួយដោះស្រាយនូវ​បញ្ហា​ប្រឈមនានា និងឆ្លើយតបទៅនឹង​ តម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ​និងខិតខំស្វែងរក ការគាំទ្រ និងកៀរគរធនធានបន្ថែម​ពីប្រភពស្របច្បាប់នានា ក្នុង ការចូលរួមលើកស្ទួយវិស័យអប់រំ ជាពិសេសគឺ ការអប់រំនៅកម្រិត

មូលដ្ឋាន។​ សហការជាមួយមន្ទីរអប់រំ យុវជន និង កីឡា​ និងអាជ្ញាធរឃុំ ក្នុងការត្រួតពិនិត្យ​នៅតាមសាលារៀន ដើម្បីស្វែងរកចំណុចខ្វះខាត បញ្ហាប្រឈមនានា និងរកដំណោះ ស្រាយឱ្យបានទាន់ពេលវេលា ជាពិសេសគឺ រាយការណ៍មករដ្ឋបាល នៅពេលមានបញ្ហា ឬតម្រូវការណាដែលមិនអាចដោះស្រាយបាន៕ 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm