ប្រធានាធិបតីលីបង់ លោក Joseph Aoun កាលពីថ្ងៃអង្គារ បានអះអាងសាជាថ្មីនូវការប្រកាន់ខ្ជាប់របស់ប្រទេសលីបង់ចំពោះ `ការបញ្ចប់ការដកទ័ពរបស់អ៊ីស្រាអែលចេញពីទឹកដីកាន់កាប់ ដែលនៅសល់នៅភាគខាងត្បូង ក្នុងរយៈពេល ៦០ថ្ងៃ ដែលមានចែងក្នុងកិច្ចព្រមព្រៀង ដែលបានឈានដល់ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលផុតកំណត់ ក្នុងរយៈពេល ៤ថ្ងៃទៀត។
លោក Aoun បានប្រាប់រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញលោក Margarita Robles ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ នៅវិមានប្រធានាធិបតីថា៖«ការខកខានរបស់អ៊ីស្រាអែលក្នុងការប្តេជ្ញាដកកងទ័ពទាំងអស់នេះ ផ្ទុយនឹងការសន្យាដែលបានធ្វើឡើងចំពោះប្រទេសលីបង់ ក្នុងអំឡុងពេលការចរចា មុនកិច្ចព្រមព្រៀង»។
លោកបាននិយាយថា ការធ្វើបែបនេះ គឺជាការបន្តតានតឹងក្នុងភូមិព្រំដែន រារាំងការបង្កើតស្ថិរភាព ពន្យារការវិលត្រឡប់របស់អ្នកស្រុកទៅទីក្រុងរបស់ពួកគេ និងរារាំងដល់ការកសាងឡើងវិញនូវអ្វីដែលសត្រូវ អ៊ីស្រាអែលបំផ្លាញ ក្នុងពេលការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងប្រទេសលីបង់។
លោក Aoun បានបញ្ជាក់ថា ខ្លួនបានផ្ញើសារជាច្រើន ដើម្បីបង្ខំអ៊ីស្រាអែលឲ្យដកកងទ័ពទាំងអស់ចេញដោយទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ «ដែលត្រូវបានគេរំពឹងថានឹងដាក់សម្ពាធក្នុងរឿងនេះ» ។
លោកប្រធានាធិបតីលីបង់ បានសរសើរតួនាទីរបស់«កងវរសេនាតូចអេស្ប៉ាញដែលកំពុងប្រតិបត្តិការ នៅក្នុងងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅប្រទេសលីបង់ (UNIFIL) នៅភាគខាងត្បូងប្រទេសនេះ និងការខិតខំប្រឹងប្រែងពិសេសរបស់មេបញ្ជាការ UNIFIL ឧត្តមសេនីយ៍ Aroldo Lazaro ក៏ដូចជាការសម្របសម្រួលពេញលេញជាមួយអង្គភាពកងទ័ព ដែលដាក់ពង្រាយ នៅក្នុងតំបន់ប្រតិបត្តិការអន្តរជាតិ»។