ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់កាលថ្ងៃអង្គារ បានធ្វើសមយុទ្ធយោធាមួយ ដែលមានការចូលរួមពីឆ្មាំព្រំដែនមកពីខេត្តភាគពាយ័ព្យចំនួនបី គឺ Ardabil, East Azarbaijan និង West Azarbaijan។
សមយុទ្ធនេះ កំពុងធ្វើនៅតំបន់ព្រំដែន Jolfa ដែលស្ថិតនៅតាមបណ្តោយព្រំដែនជាមួយប្រទេសអាមេនី និងអាស៊ែរបៃហ្សង់ ក្នុងខេត្តអាហ្សាបៃហ្សង់ខាងកើតរបស់ប្រទេសអ៊ីរ៉ង់។
សារព័ត៌មាន IRNA បានបញ្ជាក់ថា សមយុទ្ធនេះ មានគោលបំណងបង្កើនការសម្របសម្រួលក្នុងចំណោមអង្គភាពព្រំដែននៃខេត្តទាំងបី និងពង្រឹងសមត្ថភាពយោធារបស់ពួកគេ។ ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ប្រមុខនរគបាលអ៊ីរ៉ង់លោក Ahmad-Reza Radan បានសង្កត់ធ្ងន់ថា សមយុទ្ធនេះ ត្រូវបានរៀបចំធ្វើឡើង ដើម្បីកែលម្អការត្រៀមលក្ខណៈប្រតិបត្តិការ នៅទីតាំងវាយប្រហារយុទ្ធសាស្ត្ររបស់ទីក្រុងJolfa។
លោកបានកត់សម្គាល់បន្ថែមទៀតថា កងកម្លាំងអ៊ីរ៉ង់ បានបន្តតាមដានចលនា នៅជិតព្រំដែនរបស់ប្រទេស ដោយប្រើប្រព័ន្ធអេឡិចត្រូនិក និងអុបទិក ហើយបានគ្រប់គ្រងទាំងស្រុងលើព្រំដែនទាំងនេះ។
កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានធ្វើសមយុទ្ធជាច្រើនដងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហើយមន្ត្រីយោធាបាននិយាយថា សមយុទ្ធបន្ថែមទៀត នឹងធ្វើឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីពង្រឹងការត្រៀមលក្ខណៈយោធារបស់ពួកគេ ប្រឆាំងនឹងការគំរាមកំហែងដែលអាចកើតមាន។