ប្រធាន ស.ស.យ.ក ខេត្តឧត្ដរមានជ័យ ដឹកនាំក្រុមការងារបរិច្ចាគឈាម សម្រាប់ទុកជួយសង្គ្រោះជីវិតមនុស្ស

2025/01/22 10:56:40 pm        148

ឧត្តរមានជ័យ៖ ដើម្បីជួយសង្គ្រោះជីវិតមនុស្សប្រកបដោយមនុស្សធម៌ ក្នុងករណីកើត​មាន​គ្រោះថ្នាក់ផ្សេងៗ​កើតឡើង ដែលត្រូវការឈាមជាចាំបាច់ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តឧត្ដរមានជ័យ បានដឹកនាំសមាជិក-សមាជិកាក្រុមគ្រួសារ ស.ស.យ.ក. ខេត្តជាង១០០នាក់ បរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិត និងចែកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់អ្នកជំងឺក្រីក្រ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត នាព្រឹកថ្ងៃទី២២ ខែមករាឆ្នាំ២០២៥នេះ។

ក្នុងពិធីនោះដែរ ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា សកម្មភាពបរិច្ចាគឈាម នឹង​បង្កើត​បាននូវទម្លាប់ ​និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ​និងជំរុញការលើក​កម្ពស់​ប្រជាជន​ទូទៅចូលរួមធ្វើសកម្មភាព ​ជាមួយនឹងសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានា​ឱ្យបាននូវការផ្តល់ជូនឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាម និងគ្រប់មន្ទីរពេទ្យ​ទាំងអស់ដោយមិនមានការរើសអើងជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

ឯកឧត្ដម បន្តថា ការបរិច្ចាគឈាម ​មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សនោះទេ តែបានផ្ដល់​អត្ថប្រយោជន៍​ដល់សុខភាព គឺជួយកាត់បន្ថយនូវហានិភ័យជំងឺមហារីកនានា កាត់បន្ថយ​កំហាប់ឈាម ​និងការលើសជាតិដែក ​ដែលធ្វើឱ្យមានការប៉ះពាល់ដល់ថ្លើម ​និងលំពែង, ជួយធ្វើឱ្យ​ប្រសើរឡើង​នូវសុខភាពបេះដូង, បន្ថយការឡើងទម្ងន់, និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។

ឯកឧត្ដម ​ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ​បានអំពាវនាវ ​ឱ្យមន្ត្រីរាជការ ក៏ដូចជា​ប្រជាពលរដ្ឋទាំងអស់ ដែលមានសុខភាពល្អ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រ ​ជូនមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅក្នុងមូលដ្ឋានរបស់បងប្អូន ​ឱ្យបានកាន់តែច្រើនបន្ថែមទៀត សម្រាប់​ប្រើប្រាស់​ជួយសង្គ្រោះជីវិតអ្នកដែលត្រូវការឈាមបន្ទាន់ផងដែរ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm