សមាជិកលីគកំពូល ៦ក្រុម ត្រូវជួបគ្នាដណ្ដើមកៅអីវគ្គ ១/៤ ពានសម្ដេចតេជោ-ថ្នាក់ជាតិ សប្ដាហ៍នេះ

2025/01/22 10:57:59 pm        136

បន្ទាប់ពីការប្រកួតរវាងក្រុមសមាជិកលីគកំពូលកម្ពុជា និងក្រុមឡើងមកពីថ្នាក់ខេត្ត នឹង​មាន​ការ​ប្រកួត ៣គូទៀត ដែលជាជំនួបរវាងក្រុមសមាជិកលីគកំពូល នៅក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៃ​ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ នៅថ្ងៃទី២២-២៣ ខែមករានេះ ។

សម្រាប់បេក្ខភាពលីគ ដែលត្រូវជួបក្នុងជើងទី១ ឆ្ពោះទៅប្រជែងកៅអីវគ្គ ៨ក្រុមចុងក្រោយនេះ រួមមានថ្ងៃពុធនេះ មាន ២គូ គឺក្រុមគិរីវង់សុខសែនជ័យ ត្រូ​វ​បើក​ទ្វារ​ផ្ទះ​ទទួល​ក្រុម​ឡាយហ្វ​ខេត្ត​ព្រះសីហនុ នាវេលាម៉ោង ៣៖៣០នាទីរសៀល និងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ត្រូវ​ជួប​ក្រុម​ភ្ញៀវណាហ្គាវើលដ៏ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក ។

រីឯមួយប្រកួត​ទៀត គឺជំនួបរវាងក្រុមអង្គរថាយហ្គឺរ និងសមាគមកីឡា​បាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ ដែលត្រូវជួបគ្នានាល្ងាចថ្ងៃទី២៣ ខែមករា នៅកីឡដ្ឋាន អាគីហ៊ីរ៉ូកាតា ខេត្តសៀមរាប ។

នេះគឺជាជំនួបបើករដូវកាលថ្មីរបស់ក្រុមសមាជិកលីគកំពូលកម្ពុជាទាំង ៦ ក្នុងពានរង្វាន់​សម្ដេចតេជោ-ថ្នាក់ជាតិ រដូវកាលថ្មីនេះ។ បន្ទាប់ពីការប្រកួតសប្ដាហ៍នេះ ក្រុមនីមួយៗ នឹងត្រូវ​ជួប​គ្នា​ជា​ថ្មី នៅជើងទី២ នាខែកុម្ភៈខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គ ៨ក្រុមចុង​ក្រោយ។ ចាំមើលតើរវាងក្រុមលីគកំពូលទាំង ៦ ក្រុមណាខ្លះ នឹងទទួលបាន​កៅអីឡើង​ទៅ​វគ្គ​បន្ដ​? អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm